រថយន្តកាមរីបាឡែនបោលបុកផ្ទះម៉ាស្សា ទាំងយប់ តែមិនមានគ្រោះថ្នាក់ដល់មនុស្ស

ភ្នំពេញ៖ រថយន្ដកាមរីបាឡែនមួយគ្រឿងបានបោះពួយក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុកចូលហាងម៉ាស្សាមួយកន្លែងបណ្ដាលឲ្យរងការខូចខាតផ្នែងខាងមុខទាំងស្រុងតែមិនបង្កអោយមានអ្នករងរបួសនោះទេកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ កែងផ្លូវលេខ១០៤ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកតូយូតាកាមរីបាឡែនពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AJ-5220 បើកបរដោយបុរសម្នាក’F្វើដំណើរជាមួយប្អូនបង្កើតក្នុងភាពស្រវឹងខ្លាំង ។

ប្រភពព័ត៌មានពីសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅខាងស្ដាំដៃជ្រុលបុកចូលហាងម៉ាស្សាដែលមានស្លាកយីហោ អមតៈប៊ីយូធីស្ប៉ា បណ្ដាលឲ្យរងការខូចខាតទ្វារខាងមុខនិងផើងផ្កា ចំណែករថយន្ដរងការខូចខាតផ្នែកមុខទាំងស្រុងតែមិនបណ្ដាលមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុភាគីខាងម្ចាស់រថយន្ដបានធ្វើការសម្របសម្រួលជាមួយម្ចាស់ហាងដែរតែដោយនិយាយមិនត្រូវគ្នាទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីពេលក្រោយ៕  អូន ធួក%e1%9e%94%e1%9e%bb%e1%9e%80%e1%9f%a2%e1%9f%a2%e1%9e%94%e1%9e%bb%e1%9e%80%e1%9f%a1%e1%9f%a1

Leave a Reply

Your email address will not be published. Required fields are marked *