



ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនបុករថយន្តចតនៅលើផ្លូវចំពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៩នឹង១០យប់ថ្ងៃ១១រោចខែមិគសិរឆ្នាំរកា ព ស ២៥៦១ត្រូវនឹងថ្ងៃទី១៤ខែធ្នូរឆ្នាំ២០១៧នៅ តាមបណ្តាលផ្លូវ ទំនប់កប់ស្រូវ ស្ថិតនៅភូមិជង្រុក សង្កាត់ ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កជារថយន្តកុងតឺន័រ ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ3D 6375 ។ចំណែកឯម៉ូតូរងគ្រោះម៉ាកឌ្រីមសង់ស៊េរី២០០៧ ពាក់ស្លាកលេខ តាកែវ1B-6093បើកបរក្នងទិសដៅពីជើងទៅត្បូង ។
តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើបើកបរក្នុងទិសដៅពីជើងទៅត្បូងមកឈប់អែបចិញ្ចើមផ្លូវ។ភ្លាមៗនោះអ្នកបើកបរម៉ូតូលឿនថែមទាំងស្រវឹងផងក៏បុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យម៉ូតូជាប់នឹងកាងរថយន្តពីក្រោយ។ចំណែកឯជនរងគ្រោះបោកនឹងរថយន្តបែកក្បាលរងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះរបស់ឯកជនសុធារិទ្ធបែកចានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ ភាគីតំណាងខាងរថយន្តបង្កខាងលើបានចេញមុខដោះស្រាយជាមួយភាគីខាងម៉ូតូរងគ្រោះនៅចំណុចកើតហេតុសម្រួលចំនួន២០០ដុល្លារ៍ដើម្បីបញ្ចប់រឿងនូវកន្លែងកើតហេតុ៕សារ៉េត