បើក​រថយន្ត​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្ដាល​អោយ​រង​របួស​ធ្ងន់​ស្រាល​៦នាក់​

 

 

ខេត្ត​កណ្ដាល​៖​បុរស​ម្នាក់​រួម​ទាំង​អ្នក​ជិះ​៥នាក់​ទៀត​បើក​រថយន្ត​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្ដាល​អោយ​រង​របួស​ធ្ងន់​ស្រាល​៦នាក់​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១៖១០នាទី​យប់​ថ្ងៃ​១១រោច​ខែ​មិគសិរ​ឆ្នាំ​រកា​ ព​ ស​ ២៥៦១ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧​ស្ថិត​នៅ​តាមបណ្តោយផ្លូវ​ជាតិ​លេខ​៤​ ទល់​មុខរោងចក្រផលលិតចំណីសត្វសុីភីស្ថិតនៅភូមិចកឃុំបែកចានស្រុកអង្គស្នួល។

តាមប្រភព​ព៌ត៌​មាន​ពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើត​គេ​ឃើញ​មានរថយន្ត១គ្រឿង​ម៉ាក ហ្សីប Jeep ពណ៌​ត្រេ​អុីពាក់​ស្លាក​លេខខេមរភូមិន្ទ២.៣៩៨៩បើកបរដោយឈ្មោះ សុង សុពៅភេទប្រុស អាយុ៤២ឆ្នាំមានទីលំនៅភូមិតាឡាត់ ឃុំក្សេមក្សាន្តស្រុក ឧដុង្គខេត្តកំពង់ស្ពឺ( របួសធ្ងន់) មុខរបរកងរាជអាវុធហត្ថផ្ទៃប្រទេស​រួម​ទាំង​អ្នក​ធ្វើ​ដំណើក្នុងរថយន្តមានគ្នា៥នាក់ទៀត៖
១ . ឈ្មោះហ្វីន ហ្វុងលី ប្រុស អាយុ១៥(ធ្ងន់)មុខរបរ សិស្ស​២. ឈ្មោះ សុឹម តុលា ប្រុស អាយុ ១៥ឆ្នាំ (ស្រាល) មុខរបរសិស្ស៣. ឈ្មោះ សំ ចាន់មុន្នី ប្រុស អាយុ ២៣ (ស្រាល ) មុខរបរ សិស្ស​ ៤. ង៉ែត បូផាន់ ប្រុស អាយុ ២០ ឆ្នាំ
របួសស្រាល មុខរបរ សិស្ស៥. ឈ្មោះ សួង ជូច ប្រុស អាយុ ៥៣មុខរបរ កសិករ (របួសស្រាល)ស្នាក់នៅភូមិឃុំជាមួយគ្នាទាំងអស់​ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ក្នុង​ទិស​ដៅ​ពី​កើត​ទៅទិសខាងលិច( ភ្នំពេញទៅព្រះសុីហនុ)។លុះ​មក​ដល់ចំណុចកើតហេតុខាងលើ​ស្រាប់​តែ​រ៉េ​ចង្កូត ក៏​ជ្រុលទៅបុករថយន្ត១គ្រឿង​ទៀត​ម៉ាកហុីយិនដាយ​ពណ៌​សប្រភេទដឹកទំនិញធុនធំពាក់​ស្លាក​លេខ ភ្នំពេញ ៣D ៣១២១ អ្នកបើកបរមិនដឹងឈ្មោះ​ខណៈ​ដែល​រថយន្តនោះ​ឈប់ចតនៅស្ងៀម ស្ថិតនៅលើជាយផ្លូវដីខាងត្បូងថ្នល់ជាតិ បែរក្បាលទៅទិសខាងកើត ព្រមទាំង​បុកបាក់បង្គោលថ្មគីឡូម៉ែត្រលេខ ២៣ អស់ចំនួន១ថែមទៀត ។

ក្រោយពេលកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញ​មក​យកសម្ភារៈមធ្យោបាយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋាន​ស្រុក​អង្គ​ស្នូល​ចាត់ការ​តាមនីតិវិធីច្បាប់​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *