ជិះ​ម៉ូតូបត់ត្រឡប់ក្រោយមិនប្រយត្ន័ត្រូវម៉ូតូគ្រឿងទៀតបុករងរបួសធ្ងន់

 

 

 

ភ្នំពេញ៖នារីវយ័ក្មេងស្រស់សោភាម្នាក់បានរងរបួសធ្ងន់ ខណះជិះម៉ូតូមួយគ្រឿងបត់ត្រឡប់ក្រោយខ្វះកាប្រុងប្រយត្ន័ត្រូវបានបុរស់ម្នាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយចាប់ហ្វ្រាំងមិនជ្រុលទៅបុកពេញទំហឹង។ហេតុការណ៏ការនេះកើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃ​១១រោច​ខែ​មិគសិរ​ឆ្នាំ​រកា​ ព​ ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៧ស្ថិតនៅតាមផ្លូវលេខ២៦៥ក្បែផ្សារសំណង់១២ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

តាមប្រភព​ព៌ត៌​មាន​ពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើត​ នូវ​មុនកើតហេតុគេឃើញនារីវយ័ក្មេងម្នាក់ជិះម៉ូតូម៉ាកធូដេពណ៏សគ្មានស្លាកលេខជិះពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃត្រឡប់ក្រោយខ្វះការប្រុងប្រយត្ន័ត្រូវបានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០៩ពណ៏ខ្មៅពាក់ស្លាកលេខកំពង់ចាម1C-2168ជិះដោយបុរសម្នាក់ស្របទិសដៅគ្នាមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកចំពាក់កណ្តាលម៉ូតូធូដេបណ្តាលម្ចាស់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាន់មៗចំណែកម្ចាស់ម៉ូតូសង់រងរបួសស្រាល។

ក្រោយកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្រុះសម្រួលគ្នា​ដើម្បី​បញ្ចប់រឿង​នូវ​កន្លែងកើតហេតុ៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *