







ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ សហការជាមួយប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីលួចឆ្កឹះសារបន្ទប់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង ៤០ នាទីព្រឹកថ្ងៃ១១រោចខែមិគសិរឆ្នាំរកា ព ស ២៥៦១ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវលំ ក្រុម៤ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានប្រាប់អោយដឹងថា ជនសង្ស័យដែលត្រូវកម្លាំរបស់លោកធ្វើការឃាត់ខ្លួនមានឈ្មោះ ប៊ុន រិទ្ធ អាយុ២១ ឆ្នាំ មុខរបរ ជួសជុលទូរសព្ទ ស្នាក់នៅភូមិកើតហេតុ (ធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយ) ។ ចំណែកបន្ទប់ជនរងគ្រោះមានឈ្មោះ អឿ សូនី អាយុ២៥ឆ្នាំមុខរបរ និស្សត ស្នាកនៅកន្លែងកើតហេតុដែរ ។
លោកបានបន្ដទៀតថា មុនពេលកើតហេតុជនរងគ្រោះបានចាក់សោរបន្ទប់រួចចេញទៅរៀនបាត់ លុះដល់ម៉ោង៧ និង ៤០នាទីថ្ងៃដដែល ក៏លេចមុខជនសង្ស័យបានដើរមកហើយនៅក្នុងដៃមានដែកលួសមួយកំណាត់មកធ្វើសកម្មភាពឆ្កឹះសោរបន្ទប់ជនរងគ្រោះ ដើម្បីចូលលួចទ្រព្យសម្បត្ដិនៅក្នុងបន្ទប់ ដោយចៃដន្យនោះក៏មានបុរសម្នាក់ឈ្មោះ វណ្ណ មាន ជាអ្នកជួលបន្ទប់ទល់មុខបន្ទប់ជនរងគ្រោះបានឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពឆ្កឹះសោរក៏បានស្រែកឆោឡានាំគ្នាចេញចាប់ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ កំពុងតែធ្វើការល្បាតនៅក្បែរកន្លែងកើតហេតុក៏បានចុះទៅជួយអន្ដរាគមន៍ឃារ់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរបន្ដ ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យចាត់ការតាមនិតីវិធី ៕បញ្ញា