


ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធត្រូវបានកម្លាំងនគបាលព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌសែនសុខធ្វើការបង្ក្រាបនិងឃាត់ខ្លួនបន្ទាប់ពីធ្វើការស្រាវជ្រាវ។ហេតុការណ៍នេះបានធ្វើឡើងកាលពីថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០១៧ម៉ោង១១និង០០នាទីថ្ងៃត្រង់ ស្ថិតនៅខាងក្រោយកន្លែងលក់រថយន្តប្រើពន្លឺព្រះអាទិត្យស្តារ៨ផ្លូវសហព័ន្ធរុស្សីភូមិបុរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្នុងប្រត្តិបត្តការនេះដឹកនាំបញ្ជារផ្ទាល់ដោយលោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខដែលទើបតែមកកាន់តំណែងថ្មីនិងអធិការរងទទួលផែនព្រហ្មទណ្ឌរួមនិងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀតបានចុះស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញាបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសករណីគ្រឿងញៀន។
ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យទាំង២នាក់នោះមានឈ្មោះ ទួន ចាន់តូ ភេទប្រុសអាយុ៣១ឆ្នាំមុខរបរប៉ះកង់ម៉ូតូនិងប្រពន្ធឈ្មោះ ជា ចាន់ឌី អាយុ ២៣ឆ្នាំមុខរបរមិនពិតប្រាកដទាំង២នាក់ស្នាក់នៅខាងក្រោយកន្លែងលក់រថយន្តប្រើពន្លឺព្រះអាទិត្យស្តារ៨ផ្លូវសហព័ន្ធរុស្សីភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
តាមប្រភពដដែលបានបន្តទៀតថា មុនឈានទៅឃាត់ខ្លួនប្តីប្រពន្ធខាងលើនេះមានប្រជាពលរដ្ឋរាយការណ៍មកប្រាប់ថាប្តីប្រពន្ធខាងលើសង្ស័យប្រព្រឹតនូវអំពើជួញដូរគ្រឿងញៀនឲ្រទៅអ្នកផ្សេងប្រើប្រាស់ទើបលោកអធិការនគរបាលខណ្ឌបញ្ជាឲ្រកម្លាំងជំនាញចុះទៅបង្ក្រាបថែមទាំងដកបានថ្នាំញៀនមួយកូនកញ្ចប់ថង់តូចនិងថង់វេចខ្ចប់ឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួនផង។
នៅចំពោះមុខកម្លាំងនគរបាលជនសង្ស័យខាងលើបានប្រាប់ថាថ្នាំញៀនខ្លួនបានលក់បន្តទៅឲ្យម៉ូយខេត្តអស់ហើយនិងបានអោយគេទៅយកបន្ថែមតែម៉ូយមិនទាន់យកមកប្រគល់អោយ ខណៈដែលកម្លាំងនគរបាលចុះបង្ក្រាបមុន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការនៅពេលក្រោ៕ ៩៨