ឈ្លោះគ្នាតាមឆាតពេលបានជួបផ្ទាល់ បង្កហឹង្សារវាយតប់គ្នា

 

 

ភ្នំពេញ៖ ក្មេងប្រុសម្នាក់បានរងរបួសស្រាលក្រោយពីមានពីមានជម្លោះគ្នាជាមួយយុវជនម្នាក់ដែលជាមិត្តភក្ដិតាមឆាតបណ្ដាញដង្គមហ្វេដប៊ុក។លុះពេលបានជួបមុខគ្នាក្នុងខណៈពេលដែលមិត្តភក្ដិខាងលើរួមជាមួយបក្សពួកម្នាក់ទៀតកំពុងជិះម៉ូតូមួយគ្រឿង ក៏មានការឌឺដងដាក់គ្នា ហើយក៏ត្រូវមិត្តភក្ដិយកមួកសុវត្ថិភាពវាយចំក្បាល បែកហូរឈាមប៉ុន្តែរងរបួសស្រាលប៉ុណ្ណោះ។ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃ ទី១៥ ខែ ធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្សារជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពសាក្សីដែលនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ហួត អាយុ១៦ឆ្នាំ។ចំណែកយុវជនដៃដល់ត្រូវបាននគរបាលចាប់ខ្លួនបានទាំ២នាក់ហើយក្នុងនោះ ម្នាក់ឈ្មោះប៊ុន ចាន់ណារិទ្ធ ហៅ ពិសិដ្ឋ អាយុ១៨ឆ្នាំស្នាក់នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះជឿន ចាន់ដារ៉ា អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុភាគីទាំងសងខាងគឺបានឈ្លោះគ្នាតាមឆាតប្រព័ន្ធហ្វេសប៊ុក ។ដោយបានជេរគ្នាទៅវិញទៅមកនៅតាមឆាតនោះយ៉ាងចាស់ដៃ ផ្ដើមចេញពីជនរងគ្រោះអាយុតិចជាងតែហៅជនដៃដល់អាមឹង។មិនតែប៉ុណ្ណោះជនដៃដល់បានប្រាប់ជនរងគ្រោះតាមឆាតថា 《ឯងកុំឲ្យអញជួបមុខឲ្យសោះ》។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលគំរាមពីពេលព្រឹក លុះដល់វេលាថ្ងៃត្រង់ខណៈដែលក្មេងប្រុសរងគ្រោះកំពុងអង្គុយនៅកន្លែងលក់សាច់ជ្រូក ក្នុងផ្សារជម្ពូវ័ន។ស្រាប់តែលេចមុខជនដៃដល់និងបក្សពួកជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៏ក្រហមអត់ស្លាកលេខទៅដល់ ក៏បានឌឺដងដាក់គ្នារហូតឈានដល់ការប្រើហឹង្សាវាយតប់គ្នាហើយជនដៃដល់ឈ្មោះប៊ុន ចាន់ណារិទ្ធ ហៅ ពិសិដ្ឋ ទាញមួកសុវត្ថិភាពវាយក្មេងប្រុសរងគ្រោះ បណ្ដាលឲ្យរងរបួសស្រាល ប៉ុន្តែបែកក្បាលហូរឈាមតិចៗដែរ។ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលហើយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ចុះទៅអន្តរាគមន៏ចាប់ខ្លួនជនដៃដល់និងបក្សពួកនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣តែម្តង៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *