សង្ស័យស្រវឹងស្រាជិះម៉ូតូយកជើងកាច់ចង្កូតជ្រុលទៅបុករថយន្តបាក់ជើងម្ខាង

 

 

 

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសបាក់ជើងស្ដាំ ខណៈពេលជិះម៉ូតូ១គ្រឿងក្នុងល្បឿនលឿន យកជើងទៅកាច់ចង្កូត ហើយបានជ្រុលទៅបុកពីក្រោយរថយន្តដឹកស៊ីម៉ង់ត៌១គ្រឿងពេញទំហឹង។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខ ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនរងគ្រោះម្នាក់នោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ មានអាយុប្រហែលជាង២០ឆ្នាំ ជិះម៉ូតូម៉ាកគុបជ្រុង១គ្រឿងពណ៏ស្ករគ្មានស្លាកលេខ។ចំណែករថយន្តដឹកស៊ីម៉ង់ត៌ម៉ាកហ៊ីយ៉ាន់ដាយពណ៏លឿងពាក់ស្លាកលេខព្រះសីហនុ3A-2392 អ្នកបើកបររត់គេចខ្លួនបាត់។

តាមប្រភពពត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅមុនពេលកើតហេតុគេបានឃើញយុវជនរងគ្រោះខាងលើនោះ ជិះម៉ូតូគុបជ្រុងក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនក្នុងស្ថានភាពរេពេញផ្លូវ។ពេលនោះយុវជនខាងលើមិនបានយកដៃកាច់ចង្កូតនោះទេ បែរជាយកជើងកាច់ចង្កូតជំនួសដៃទៅវិញ ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តដឹកស៊ីម៉ង់ត៌ពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកទៅលើថ្នល់រងរបួសបាក់ជើងស្ដាំម្ខាង។ក្រោយពេលកើតហេតុត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ ចំណែករថយន្តនិងម៉ូតូត្រូនគរបាលនាំយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *