ករណីឃាតកម្មទៅលើនារីបំរើការខារ៉ាអូខេម្នាក់ក្នុងបន្ទបជួលស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ

 

 

 

ភ្នំពេញ ៖ នារីវយ័ក្មេងបំរើការនៅខារ៉ាអូខេដឺឃ្វីនម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅបន្ទីពេទ្យខណះជនជនរងគ្រោះត្រូវជនមិនស្គាល់មុខចាក់មួយកាំបិតចំពោះក្នុងបន្ទប់ជួលមួកន្លែង បង្កឲ្យមានកា រភ្ញាក់ផ្អើលដល់អ្នកជិតខាងរស់នៅក្បែគ្នា កាលពីវេលាម៉ោង១១-៣០នាទីយប់ថ្ងៃទី ១៥ខែធ្នូឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ជួលលេខ102 ក្រុម៤ ភូមិទ្រុងមាន់ស ង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
នារីរងគ្រោះមានឈ្មោះ សេក សុីយា អាយុ១៦ឆ្នាំ មុខរបរនៅKTVដឺឃ្វីនមួ យកន្លែងតាមបណ្តោយផ្លូវតណប៊្រីត ក្នុងភូមិស្នែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
បើតាមសម្ដីអ្នកជិតខាង ដែលរស់នៅក្បែរបន្ទប់នារីរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា គេសង្កេតឃើញជាទន្លាប់នារីរងគ្រោះរាល់ថ្ងៃពេលល្ងាច តែងតែទៅធ្វើការ តែនៅយប់ថ្ងៃកើតហេតុ គេមិនឃើញនារីរងគ្រោះចេញទៅធ្វើការឡើយ និងសង្កេតឃើញមានមនុស្សប្រុសម្នាក់ចេញចូលក្នុងបន្ទប់ជួលនារីរងគ្រោះ តែពួកគាត់មិនចាប់អារម្មណ៍ ព្រោះគិតថាពួកគេជាសង្សានិងគ្នា ។ លុះនៅម៉ោងកើតហេតុ គេលឺសូរសម្លេងព្រួសព្រះ និងលឺនារីរងគ្រោះស្រែកឲ្យជួយផងៗ ពេលនោះអ្នកជិតខាងបានចេញមកក្រៅ ស្រាប់តែឃើញនារីរងគ្រោះដេកដួលមុខបន្ទប់ក្បែរគ្នាសន្លប់ស្ដូកស្ដឹងទៅហើយ ដោយឃើញមានស្នាមរបួសត្រង់ដៃ និងចំពោះ ហើយក៏មិនឃើញជនបង្កហេតុនោះដែរ ។
ក្រោយកើតហេតុភ្លាមៗ អ្នករស់នៅជិតខាង បានហៅរុឺម៉កម៉ូតូដឹកនារូរងគ្រោះទៅកាន់មន្ទីពេទ្យលោកសង្ឃ តែអកុសល នារីរងគ្រោះ បានស្លាប់បាត់បង់ជីវិតពាក់កណ្ដាលផ្លូវទៅហើយ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញា តាមចាប់ជនបង្ក និងបំពេញឯកសារប្រគល់សពឲ្យទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *