




ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកចូលផ្លូវបេតុងមួយខ្សែរហើយបានបើកថយក្រោយវិញក៏ជ្រុលបុកបង្គោលស្លាកសញ្ញាផ្ទះសំណាក់ពន្លឺចាន់ បណ្តាលអោយដាក់ដួលរាបស្មើដី។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃ១៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រ ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3A 2031 បើកបរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុក៏បានបតចូលផ្លូវបេតុងទៅត្បូងដោយច្រលំផ្លូវទើបបើកថយក្រោយវិញហើយបានជ្រុលបុកបង្គោលស្លាកសញ្ញាផ្ទះសំណាក់ ពន្លឺចាន់ បណ្តាលអោយបាក់ដួលរាបស្មើដល់ដី។ភ្លាមនោះតៃកុងរថយន្តបានចុះហើយគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងសហកាជាមួយជំនាញចរាចរណ៍រាធានីភ្នំពេញដើម្បីយករថយន្តបង្កទៅរក្សាទុករងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕សារ៉េត