







ភ្នំពេញ ៖ ចោរប្លន់ប្រដាប់អាវធុម្នាក់ក្នុងចំណោមបក្ស២នាក់ត្រូវប្រជាពលរដ្ឋព្រួតគ្នាវាយបណ្ដាលអោយស្លាប់ភ្លាមៗមួយរំពេច ខណៈដែលធ្វើសកម្មភាពបាញ់ចំនួន៣គ្រាន់ប្លន់យកលុយអាជីវកចង់ការប្រាក់រងរបួសម្នាក់និងរបួសអ្នកជិតខាងម្នាក់ទៀត ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលម៉ោង ៦ និង៣០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ភូមិចម្រើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ហី គីមហ័ង អាយុ៤៤ ឆ្នាំមុខរបរ រាប់លុយ មានទីលំនៅកន្លែងកើតហេតុ(ត្រូវ២គ្រាប់)ដោយឡែកបុរសជនរងគ្រោះមិនបានស្គាល់អត្ដសញ្ញាណទេដោយរងរបួសត្រូវភ្លៅមួយគ្រាប់ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយក្នុងផ្ទះដើម្បីចាំអ្នកយកលុយមកបង់អោយ ស្រាប់តែជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម មិនចាំស្លាកលេខ មកឈប់មុខផ្ទះរបស់គាត់ដោយជនសង្ស័យម្នាក់បានដើរចូលទៅរួចដកកាំភ្លើងបាញ់ប្រហារទៅលើជនរងគ្រោះ២គ្រាប់ ហើយយកកាបូបជនរងគ្រោះរត់ឡើងម៉តូក៏ត្រូវជនរងគ្រោះស្រែកឆោឡោបង្កការភ្ញាក់ផ្អើលបង្កអោយប្រជាពលរដ្ឋនាំគ្នាចាប់ប្រតមប្រតាយគ្នាធ្វើអោយជនសង្ស័យបាញ់មួយគ្រាប់ទៀត ត្រូវបុរសម្នាក់ចំភ្លៅត្រូវប្រជាពលរដ្ឋដឹកទៅមន្ទីពេទ្យភ្លាមៗ ចំណែកជនសង្ស័យត្រូវប្រជាពលរដ្ឋនាំគ្នាវាយបណ្ដាលអោយស្លាប់ភ្លាមៗតែម្ដង ។ ដោយឡែកបក្សម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាន ស្រមោលតែម្ដង ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុដើម្បីជួយអន្ដរាគមន៍ ហើយសពជនសង្ស័យត្រូវបានដឹកយកទៅតម្កល់នៅវត្ដសន្សំកុសល ៕បញ្ញា