


(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៣ទាបភ្លឺ ថ្ងៃទី២កើត ខែបុស្សឆ្នាំរកា ព ស ២៥៦១ត្រូវនឹងថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០១៧នេះបុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណធ្វើការបាញ់១គ្រាប់ចំកញ្ជឹងក បណ្តាលអោយស្លាប់ភ្លាមៗនៅលើស្ពានអាកាសស្ទឹងមានជ័យ ដោយពុំដឹងមូលហេតុ ហេតុការណ៍នេះ ស្ថិតនៅ តាមបណ្តោយផ្លូវ២៧១ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន ក្រុងភ្នំពេញ ។
បើតាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាញ់ខាងលើនេះបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណបានបើករថយន្តតាម ពីក្រោយ បាញ់១គ្រាប់ទៅលើបុរសជាជនរងគ្រោះខាងលើ ចំកញ្ជឹងកបណ្តាល ធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗតែម្តង ។
ជនរងគ្រោះដែលស្លាប់ជិះម៉ូតូ១គ្រឿង ម៉ាកDUK ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1GP-9640។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច័យនឹងលើកសាកសពជនរងគ្រោះទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ចំណែកឯជនបង្កបានគេចខ្លួនបាត់ បន្ទាប់ពីបាញ់សម្លាប់បុរសខាងលើរួចមក ហើយសមត្ថកិច្ច ក៏កំពុងស្រាវជ្រាវរកអត្តសញ្ញាណផងដែរ៕បញ្ញា