ភ្នំពេញ៖ ចោរប្លន់អ្នករត់ម៉ូតូឌុបយកមិនបានសំរេចត្រូវប្រជាពលរដ្ឋវាយទ្រមខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ៧៖០០នាទីស្ថិតនៅតាមបណ្តោយផ្លូវបេតុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជននសង្ស័យមានឈ្មោះ យ៉េន សុជា អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដមានភូមិកំណើតនៅភូមិទឹកអន្តូងឃុំតាំងក្រសៅស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។ចំណែកឯជនរងគ្រោះឈ្មោះ ភាព ធឹម ភេទប្រុសអាយុ៣០ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកគគងខេត្តកំពង់ធំ។ម៉ូតុដែលជនសង្ស័យប្លន់ម៉ាកឌ្រីមសងសេរ៊ី២០០៩ពណ៌ពាក់ស្លាកលេខព្រៃវែង1B7276។
តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុជនសង្ស័យបានហៅជនរងគ្រោះអោយឌុបពីភូមិកើតហេតុខាងលើទៅគិរីរម្យដោយមិនទាន់គិតតំលៃនៅឡើយ ខណៈដែលជិះបានចំងាយប្រមាណជាង២០០មែត្រ ជនសង្ស័យបានយកកន្ត្រៃមួយចំហៀងមកចាក់ទៅលើជនរងគ្រោះចំក្រោមក្លៀកផ្នែកខាងស្តាំហើយជនរងគ្រោះដឹងថាជនសង្ស័យចាក់ហើយគាត់បាន មួលហ្គារម៉ូតូយ៉ាងខ្លាំងហើយផ្តួលម៉ូតូស្រែកថា ចោរៗប្រជាពលរដ្ឋឃើញក៏បានជួយឃាត់ហើយវាយមួយដៃមួយជើងម្នាក់ៗបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ។បន្ទាប់មកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋនាំយកមកសង្គ្រោះនៅមន្ទីពេទ្យសម្ភពចោមចៅដែលនៅជិតកន្លែងកើតហេតុ។ដោយឡែកជនសង្ស័យត្រូវបានកម្លាំងនគរបាលនាំយកមកប៉ុស្តិ៍ចោមចៅភ្លាមៗ។ក្រោយពេលកើតហេតុ ជនរងគ្រោះដោយរបួសមានអាការៈធ្ងន់ធ្ងទើបរមន្ទីពេទឯកជនបានបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃដើម្បីព្យាបាលបន្ត។ ចំណែកជនសង្ស័យខាងលើត្រូវបាន នគបាលប៉ុស្តិ៍ចោមចៅធ្វើការសាកសួរនឹងធ្វើកំណត់ហេតុបញ្ជូនជនសង្ស័យទៅកាន់អធិការខណ្ឌពោធិ៍សែនជ័យចាត់ការតាមតិវិធីផ្លូវច្បាប់៕សិរសា