បុរសម្នាក់ដកកាំភ្លើងបាញ់ពីគ្រាប់នៅលើដងផ្លូវត្រូវកម្លាំង​នគរបាល​ខណ្ឌ៧មករាចាប់ឃាត់ខ្លួន

 

 

ភ្នំពេញ ៖ បុរសម្នាក់ជិះរថយន្តឡិសុីស៤៧០ស៊េរីទំនើបមួយគ្រឿងដកកាំភ្លើងបាញ់បោះនៅតាមដងផ្លូវ បង្កឲ្យ មានការផ្ញាកផ្អើលទាំងយប់​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​៧​មករា​កំពុង​ល្បាត​តាម​ដង​ផ្លូវ​ឃើញ​ចាប់​ឃាត់​ខ្លួន​យក​មក​អធិការ​ដ្ឋាន​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០៖៣០នាទី​យប់​ថ្ងៃ​ទី​១ខែ​បុស្សឆ្នាំ​រកា​ ព​ ស​ ២៥៦១ត្រូវ​នឹង​ថ្ងៃ​ទី​ ១៨ ខែ ធ្នូ ឆ្នា ២០១៧ ស្ថិត​នៅ​ចំណុច​ទល់មុខស្តាតពហុកីឡារដ្ឋាន​ជាតិអូឡាំពិកកម្ពុជា​តាមបណ្តោយផ្លូវ២១៧ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភព​ព៌ត៌​មាន​ពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើត​គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងដែលមានម៉ាក លុចសុី ៤៧០ ពណ៌​សពាក់ស្លាកលេខ ភ្នំពេញ 2AP 8254មួយគ្រឿងធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ស្រាប់តែមកដល់ចំណុច​កើតហេតុក៏បានបាញ់បោះចំនួនពីរគ្រាប់ដោយគ្មានញញើតចំពោះសមត្ថកិច្ច​នោះឡើយ​ស្រប​ពេល​នោះ​កម្លាំង​នគរ​បាល​ខណ្ឌ​៧មករា​កំពុង​ល្បាត​តាម​ដង​ផ្លូវ​ឃើញ​ហេតុ​ការណ៍​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ចាប់​ឃាត់​រថយន្ត​ព្រម​ទាំង​ជន​បង្ក​មក​អធិការ​ដ្ឋាន​ដើម្បី​សាក​សួរ​នឹង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។

បច្ចុប្បន្ននេះ​ជន​បង្ក​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ខណ្ឌ​ដើម្បី​សាក​សួរ​ព្រម​ទាំង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ស្អែក​៕ខុង​មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *