37CA9EB0-F171-438C-BAC0-87C275EC4F22
ភ្នំពេញ៖ បុរសម្នាក់រត់ទៅយកកាំភ្លើងអាកា ពីមន្រ្តីនគរបាលដែលកំពុងយាមប្រចាំការនៅប៉ុស្តិ៍យាមរបស់ស្ថានទូតវៀតណាម ក្នុងខណ្ឌចំការមន ដើម្បីរត់ទៅបាញ់គូរជម្លោះ២នាក់ជិះម៉ូតូមួយគ្រឿង ខណៈដែលខឹងគេវាយបែកក្បាល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១៖០០នាទីយប់ថ្ងៃទី១កើតខែបុស្សឆ្នាំរកា ព ស ២៥៦១ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងខណ្ឌទន្លេបាសាក់ខណ្ឌចំកាមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានក្មេងស្ទាវ២នាក់ ជិះម៉ូតូមួយគ្រឿងបានដេញវាយជនរងគ្រោះម្នាក់តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស រហូតបែកក្បាលមិនទាន់ដឹងមូលហេតុ។ ពេលនោះជនរងគ្រោះ បានឈប់ម៉ូតូ ហើយរត់មកទាញកាំភ្លើងអាកានៅប៉ុស្តិ៍យាមស្ថានទូតវៀតណាម ដើម្បីរត់ទៅបាញ់គូរជម្លោះវិញ ប៉ុន្តែត្រូវបានគេចខ្លួនទាន់ កុំអីស៊យធំជាក់ជាមិនខានឡើយ។
សូមបញ្ជាក់ថា ៖សម្រាប់ហេតុការណ៍ជម្លោះដេញវាយគ្នាខាងលើនេះ មិនទាន់ដឹងមូលហេតុនៅឡើយទេ ហើយជនរងគ្រោះអាចជាអ្នកយាមប្រចាំការនៅប៉ុស្តិ៍ការពារស្ថានទូតវៀតណាមក៏មិនដឹងថា ពីព្រោះរូបគេបានរត់មកយកកាំភ្លើងដោយស្រួលៗបែបនេះ៕៩៨