ក្មួយ​ជី​ទួត​ចាប់​រំលោភ​ម្ដាយ​មុីង​ម្ដង​បាន​សំរេច​ ចុង​ក្រោយ​ចង់​ម្តង​ទៀត​ជាប់​ខ្នោះ​កម្លាំង​នគរ​បាល​

 

 

ភ្នំពេញ​៖ជនសង្ស័យ​ម្នាក់​ប្រើប្រាស់សារធាតុញៀន​រហូត​បាត់​បង់​ស្មារតី​ភ្លេត​មុីង​ ក្មួយ​ ដោយ​សារ​ស្រែក​ឃ្លាន​តណ្ហា​ចាប់​រំលោភ​ម្ដាយ​មុីង​ខ្លួន​ឯង​បាន​សំរេច​ម្តង​ ខណៈ​ដែល​ស្វាមី​ស្ត្រី​រង​គ្រោះ​មិន​នៅ​ផ្ទះ​ ចុង​ក្រោយ​ចង់​ម្តង​ទៀត​ត្រូវ​កម្លាំង​នគរ​បាល​ចាប់​ឃាត់​ខ្លួន​។ហេតុការណ៍នេះ​បាន​កើត​ឡើង​កាលពីថ្ងៃទីសៅរ៍ ១៣រោចខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៦​ ខែធ្នូ​ ឆ្នាំ២០១៧ ម៉ោង០២និង៣០នាទី រំលងអាធ្រាត នៅចំណុចផ្ទះលេខ៥២៣ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ស្ត្រី​ជនរងគ្រោះឈ្មោះ ហ​ ស​ យ​ ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។​ចំណែក​ឯ​ជនសង្ស័យឈ្មោះស្លេះ សារី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៧ភ៤ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​កាលពីថ្ងៃទី១៦-ខែធ្នូ-២០១៧ ម៉ោង០២និង៣០នាទីរំលងអាធ្រាតជនរងគ្រោះ ស្លៀករ៉ូបដេកនៅផ្ទះកើតហេតុខាងលើ ដោយប្តីមិននៅផ្ទះ ស្រាប់តែជនសង្ស័យត្រូវជាក្មួយជីទួតមួយជនរងគ្រោះ នៅផ្ទះទល់មុខគ្នា បានដើរចូលក្នុងផ្ទះរួចចាប់អោបថើប ហើយយកដៃរុកចូលប្រដាប់ភេទ។ពេលនោះជនរងគ្រោះក៏ស្រែក ស្របពេលនោះប្តីជនរងគ្រោះមកទាន់ ជនសង្ស័យក៏រត់គេចខ្លួន។ លុះព្រឹកឡើងថ្ងៃទី១៧-ខែធ្នូ-ឆ្នាំ២០១៧ ជនរងគ្រោះ បានមករាយការប្រាប់​កម្លាំងនគរបាល​ប៉ុស្តិ៍ព្រែកប្រា។ រហូតដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៧ ម៉ោង១១និង០០នាទីព្រឹកថ្ងៃ​កម្លាំងនគរបាល​បានឃាត់ខ្លួនជនសង្ស័យនៅភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ បញ្ជូនមកទីស្នាក់ ការប៉ុស្តិ៍ធ្វើការសាកសួរ។
​សូម​បញ្ជាក់​ថា​ កន្លងមកកាលពីថ្ងៃមិនចាំ ខែវិច្ឆិកា ឆ្នាំ ២០១៧ ម៉ោងប្រហែល២១និង៣០នាទី ជនសង្ស័យធ្លាប់ចាប់រំលោភជនរងគ្រោះម្តងរួចមកហើយ តែជនរងគ្រោះពុំបានមកប្តឹង​កម្លាំងនគរបាល​ទេ ព្រោះខ្លាចខ្មាសគេ​។
បច្ចុប្បន្ននេះ​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ខណ្ឌ​ច្បារ​អំពៅ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *