បាត់៣ថ្ងៃ​ពេល​ឃើញស្លាប់អណ្តែតទឹកឡើងហើមទៅហើយ

 

 

 

ភ្នំពេញ៖ ហេតុការណ៍មួយបង្កឲ្យមានការទាំង​កណ្ដាល​ថ្ងៃទៅដល់​សមត្ថកិច្ចនិងប្រជាពលរដ្ឋ​ចោម​រោម​មើល​។កាលវេលាម៉ោង១១និង០០នាទី​ព្រឹក​ថ្ងៃ​អង្គារ៍​២កើត​បុស្សឆ្នាំ​ រកា​ ព​ ស​ ២៥៦១​ត្រូវ​នឹង​ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបឹងមួយកន្លែងដែលទីតាំងស្ថិតនៅក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានអោយដឹងថា​សាកសពខាងលើមានឈ្មោះ ធី អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅ ខេត្តកំពង់ចាម​នឹង​មានប្រពន្ធកូនស្រីម្នាក់នៅខេត្តកំពង់ធំ។

តាមប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ នៅ​មុនថ្ងៃកើតហេតុជនរងគ្រោះបានឈ្លោះប្រកែកគ្នាមួយជាគ្រួសាររួចក៏បានមករកការងារធ្វើជាមួយប្អូនថ្លៃរនៅរាជធានី ភ្នំពេញ (នៅកន្លែងកើតហេតុ)។បន្ទាប់មក​កាលពីថ្ងៃសៅរ៍​ ទី១៦ ខែធ្នូ ឆ្នាំ២០១៧ តែដោយសាររកការងារមិនទាន់បានធ្វើផងក៏បានបាត់ខ្លួនរហូតមកដល់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៧នេះទើបប្រទះឃើញបុរសខាងលើស្លាប់បាត់ជីវិតនៅក្នុងស្រះទៅវិញ។

ក្រោយពីបានប្រទះឃើញសាកសពខាងលើរួចមក​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​ក៏បានរាយការណ៍ទៅដល់​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​មក​ព្រម​ទាំង​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ចុះ​ធ្វើ​កោសល្យវិច្ច័យ​ថែម​ទាំង​ស្រាវ​ជ្រាវ​បងប្អូនសាច់ញាត្តិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *