យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លួននឹងដើមស្នាយ

ភ្នំពេញ៖យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់បានដាច់ចិត្តចងកសម្លាប់ខ្លួនដោយខ្សែនីឡុងជាប់ដើមស្នាយដោយមិនដឹងមានវិបត្តិអ្វីនោះទេ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃអង្គារ ២កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ត្រូវនឹងថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុងចំទល់មុខផ្ទះប្រជាពលរដ្ឋក្នុងភូមិបឹងសាឡាងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

ប្រភពពត៌មានពីស្ត្រីម្នាក់ជាអ្នកលក់បាយនិងស៊ុបមីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគឺអំឡុង ម៉ោង៤ទៀបភ្លឺថ្ងៃកើតហេតុខាងលើគាត់បានភ្ញាក់ពីដំណេកតែតែមិនទាន់ក្រោកចេញពីគ្រែដេកនោះទេ។ពេលនោះគាត់ឮសំឡេងអ្នកដែលហាត់ប្រាណនិយាយគ្នាថាឃើញខ្មោចចងកស្លាប់នឹងដើមស្នាយក្បែរផ្ទះគាត់ ទើបចេញទៅមើលស្រាប់តែឃើញ សពនេះស្លៀកខោជើងវែងពណ៌ទឹកក្រូចអាវក្រណាត់ដៃវែងក្រឡាការូខ្មៅលាយផ្ទៃមេឃអាយុប្រហែលជាង២០សម្បុរខ្មៅកម្ពស់ប្រហែល1.60ម៉ែត្រ មិនដឹងថាមានទីលំនៅឯណានោះទេ ។

ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងនិងបានទាក់ទងទៅផ្នែកជំនាញដើម្បីចុះទៅធ្វើកោសល្យវិច័យ។ក្រោយពីធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចនាញបានឲ្យដឹងថាសពយុវជនខាងលើពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនប្រាកដមែនទើបយកសពទៅតម្កល់ទុកនៅក្នុងវត្តទួលសង្កែរង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *