




ភ្នំពេញ៖ យុវជនម្នាក់ជាមួយស្រ្តី២ម្នាក់ទៀតបាននាំគ្នាធ្វើដំណើទៅកាន់ប៉ុស្ដិ៍នរគបាលចោមចៅ១ កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃ២កើតខែ បុស្សឆ្នាំរកា ព ស២៥៦១ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យកម្លាំងនគរបាល ជួយអន្តរាគមន៍ បន្ទាប់ពីពួកខ្លួនបានចូលទៅដេកនៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ ត្រពាំងថ្លឹងមនោរម្យខណៈដែលផ្ញើសន្តិសុខដែលយាមនៅក្នុងផ្ទះសំណាក់នោះត្រឹមត្រូវ ប៉ុន្តែព្រឹកឡើងពេលចេញមកវិញស្រាប់តែបាត់ម៉ូតូ១គ្រឿង ដែលជារបស់ខ្លួនបាត់ទៅវិញបែជាថៅកែផ្ទះសំណាក់រួមជាមួយសន្តិសុខមិនទទួលការខុសត្រូវចំពោះការបាត់នោះ ទើបពេលនេះនាំគ្នាប្ដឹងនគរបាលឲ្យជួយតែម្ដង។ហេតុការណ៍បាត់ម៉ូតូខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃច័ន្ទ ១កើត ខែបុស្សឆ្នាំ រកា ព ស ២៥៦១ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច ផ្ទះសំណាក់ យីហោ ត្រពាំងថ្លឹងមនោរម្យដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូដែលបាត់នោះម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស លាយលឿង សេរី២០១៣ ពាក់ស្លាក លេខ ភ្នំពេញ 1CB-9620 ដែលជាកម្មសិទ្ធិរបស់យុវជនម្នាក់ឈ្មោះ ប៉ែន វិបុល អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។មានស្រុកកំណើត នៅក្នុងភូមិតាហ៊រ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកម្ចាស់ផ្ទះសំណាក់មិនត្រូវបានស្គាល់ឈ្មោះទេ ប៉ុន្តែសន្តិសុខយាមនៅទីនោះឈ្មោះ ខុប វុទ្ធា អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅក្នុងភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។សន្តិសុខរូបនេះត្រូវបាននគរបាលហៅទៅធ្វើការសាក សួរនិងដោះស្រាយគ្នាជាមួយម្ចាស់ម៉ូតូផងដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្រ្តី២នាក់ដែលអះអាងថាខ្លួនជាម្ចាស់ម៉ូតូបានចូលទៅ ដេកនៅផ្ទះសំណាក់ យីហោ ត្រពាំងថ្លឹងមនោរម្យ។លុះដល់វេលាម៉ោងជាង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ទើបយុវជនដែលជាម្ចាស់ម៉ូតូបានជិះម៉ូតចូលទៅកាន់ផ្ទះសំណាក់នោះ។ពេលទៅដល់បានប្រាប់សន្តិសុខថា សុំជួបចែខ្ញុំ២នាក់ ដែលដេកនៅខាងក្នុង ពេលនោះសន្តិសុខបានអនុញ្ញាតឲ្យចូលហើយយុវជននោះបានផ្ញើម៉ូតូសន្តិសុខត្រឹមត្រូវថែមទៀតផង រួចទើបចូលទៅដេករហូតដល់ព្រឹកឡើងទើបចេញមកវិញស្រាប់តែបាត់ម៉ូតូ មានការភ្ញាក់ផ្អើលហើយមិនបានប្ដឹងនគរបាល ភ្លាមៗនោះទេដោយបានសម្របសម្រួលគ្នា ប៉ុន្តែដោយសារតែខាងម្ចាស់ផ្ទះសំណាក់និងសន្តិសុខមិនព្រមទទួលខុសត្រូវទើប ២ថ្ងៃក្រោយគឺនៅថ្ងៃទី១៩ ខែធ្នូ ម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្ដឹងឲ្យនគរបាលជួយអន្តរាគមន៍ហើយនៅមិនទាន់ដឹងថាតើត្រូវរ៉ូវគ្នាបែបណាឡើយ៕៩៨