ខេត្តរតនះគិរី៖ឈើរាប់ពាន់កំណាត់ត្រូវក្រុមឈ្មួញកំពុងតែប្រមូល យ៉ាងសកម្មនៅតាមដងទន្លេសេសាន្តក្នុងស្រុកវើនសៃត្រូវបានគេប្រទះឃើញនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៧ស្ថិតនៅភូមិភ្នុំកុកឃុំប៉ុងស្រុកវើនសៃខេត្តរតនគិរី។
គំនរឈើដែលគេប្រទះឃើញនោះប្រភពបានបង្ហើបថាជាឈើរបស់ក្រុមឈ្មួញដែលបានប្រម៉ូលទិញពីក្នុងព្រៃដែនជំរកសត្វទោចនិងជាយឧទ្យានជាតិវិរះជយ័ជាប់ព្រុំប្រទល់ខេត្តរតនះគិរីនិងស្ទឹងត្រែងហើយមួយចំនួនទៀតចេញពីដំបន់មួយចំនួនក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។
ប្រភពបន្តទៀតថាក្រោយពេលប្រម៉ូលប្រម៉ូលទិញបានគេដឹកតាមគោយន្តឆ្នៃមកគស្តុបទុកនៅតាមផ្ទះនិងមួយចំនួនជញ្ជូនបន្តយ៉ាងសកម្មដាក់នៅមាត់កំពង់ក្នុងភូមិប៉ាកាឡាន់ឃុំប៉ាកាឡាន់ស្រុកវើនសៃខេត្តរតនគិរី។
ប្រភពបានបន្តទៀតថាការដឹកជញ្ជូនឈើយ៉ាងសកម្មបែបនេះប្រជាពលរដ្ឋនៅទីនោះបានបង្ហើបថាពួកគេតែងដឹកជញ្ជូនជារាងរាល់ទាំងយប់ទាំងថ្ងៃជាក់ស្តៃងដូចជានៅល្ងាចថ្ងៃនេះតែម្តង(ល្ងាចខែខាងលើ)។
នៅល្ងាចថ្ងៃនោះគេឃើញរថយន្តស្ទូចកពុងតែធ្វើសកម្មភាពស្ទូចអូសឈើពីក្នុងទន្លេឡើងគោកយ៉ាងសកម្មមានគំនរគរដូចភ្នំនុំនៅមាត់កំពុងភ្នុំកុកនោះរងចាំមានរថយន្តដឹកបន្តទៅលក់នៅប្រទេស់វៀតណាម។
ទាក់ទិននិងករណីងខាងលើនេះMCNមិនអាចសុការបំភ្លឺពីសមត្ថកិច្ចបាននោះទេ៕ សំបូរ
