ភ្នំពេញ: អគ្គិភ័យបានឆាបឆេះផ្ទះផលិតស្លាកយីហោគ្រឿងសង្ហារឹម បន្ទាប់ពីមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមកឈប់នៅមុខផ្ទះ រួចចុះពីលើម៉ូតូដើរទៅចាក់សាំងដុត មិនដឹងមូលហេតុ។
ករណីនេះបង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ កែងនិងផ្លូវ១៨២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សាក្សីបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីម សេ១២៥ មិនចាំស្លាកលេខមួយគ្រឿងបានមកឈប់ម៉ូតូនៅមុខផ្ទះផលិតស្លាកយីហោគ្រឿងសង្ហារឹម រួចចុះដើរទៅតម្រង់ផ្ទះកើតហេតុ ហើយបានធ្វើសកម្មភាពយកសាំងទៅចាក់លើកម្រាលព្រំ រួចដុតឲ្យឆេះយ៉ាងសន្ធោសន្ធៅតែម្តង។បន្ទាប់មកក៏ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល បង្កឲ្យមានកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅម្តុំកើតហេតុ រួមនឹងសមត្ថកិច្ចមូលដ្ឋានចុះជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលាមិនឲ្យរាលដាលដល់ផ្ទះអ្នកដទៃឡើយ៕ អូន ធួក
