ខេត្តតាកែវ: នគរបាលរដ្ឋតាអូរ ស្រុកគិរីវង្សបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប្តី ពីបទឃាតកម្មលើប្រពន្ធលើខ្លួន ព្រោះតែប្រចណ្ឌកាល ម៉ោង២ រំលងអធ្រាត្ត ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។
ជនសង្ស័យឈ្មោះ សែម វីរ: ភេទប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើតភូមិមេសាង ឃុំពារាំង ស្រុកពារាំង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុ និងប្រពន្ធជាជនរងគ្រោះឈ្មោះ អេង ស្រយ ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ មានកូនក្នុងផ្ទៃពោះអាយុ៩ខែ ស្លាប់ជាមួយម្តាយផងដែរ មូលហេតុជនសង្ស័យប្រចណ្ឌប្រពន្ធ មានសាហាយ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង រួចបញ្ជូនជនសង្ស័យបន្តទៅកាន់ស្នងការដ្ឋាននគរបាល ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ សំបូរ
