អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ

 

 

ភ្នំពេញ៖ផ្ទះប្រជាពលរដ្ឋមួយខ្នងដែលនៅក្បែរ​មន្ទីរ​ពេទ្យ​កំបូល ត្រូវអគ្គីភ័យឆាប់ឆេះ យ៉ាងសន្ធោសន្ធៅ។ហេតុការណ៍​នេះ​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃពុធ៣កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានអោយដឹងថា ម្ចាស់ផ្ទះដែលត្រូវបានអគ្គីភ័យលេបត្របាក់នោះទី១ឈ្មោះផនមឿនភេទស្រីអាយុ៦១ឆ្នាំមុខរបរ​លក់បង្អែម ទី២ឈ្មោះតុប ចាន់នី ភេទស្រីអាយុ៥០ឆ្នាំមុខរបលក់ចាបហួយ។

​តាមប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះដែលមានម្ចាស់ឈ្មោះតុប ចាន់នី។​បន្ទាប់​មក​ក៏ឆាបឆេះយ៉ាងសន្ធោសន្ធៅបង្ករ​កាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកទុយោទឹកមកបាញ់​ព្រម​ទាំង​រាយ​ការណ៍​ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។​ប៉ុន្តែ​ខ្យល់ធ្លាក់ខ្លាំងពេកភ្លើងក៏បានឆាបឆេះនិងរាលដាលដល់ផ្ទះមួយខ្នងទៀតដែលនៅក្បែរ។

តាមប្រភព​ដដែល​បានបន្តថា ការ​ប្រតិបត្តិការបាញ់ពន្លត់គ្រោះអគ្គីភ័យខាងលើនេះ​ មានរថយន្តពន្លត់អគ្គីភ័របស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន៣គ្រឿង កងពលតូចលេខ៩១១ចំនួន២គ្រឿង កងពល់តូចលេខ៧០ចំនួន៤គ្រឿង មកពីតម្រួតបទបញ្ញាចំនួន២គ្រឿង និងរថយន្តរបស់ស្រាបៀកម្ពុជាចំនួន១គ្រឿងផងដែរ។

ពាក់ព័ន្ធនិងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថាមកពីមូលហេតុអ្វីនោះទេតែជំហានដំបូល​សន្និដ្ឋាន​ថាមកពីផ្ទុះសេខ្សែភ្លើង៕​ ៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *