




ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ២ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងថ្នាំញៀន ១កញ្ចប់តូច។ហេតុការណ៍នេះបានធ្វើកើតឡើងកាលពីរវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃពុធ ៣កើត ខែបុស្សឆ្នាំ រកា ព ស ២៥៦១ត្រូវនឹងថ្ងៃទី២០ធ្នូ២០១៧ នៅចំណុចភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ជនសង្ស័យដែលកម្លាំងនគរបាលឃាត់ខ្លួនទី១ឈ្មោះនុុន តរ អាយុ១៧ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យនៅ ទី២ នៅ ឈ្មោះឈៀង អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិជាគ្នា។
តាមសម្ដីលោក ណេង សាមឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២បានបញ្ជាក់ថា មុនឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះ គឺកម្លាំងសមត្ថកិច្ចរបស់លោកបានចុះល្បាក្នុងលូមដ្ឋានក៏ប្រឡះឃើញជនសង្ស័យទាំងពីរនាក់ជិះម៉ូតូឌុបដោយមានការសង្ស័យសមត្ថកិច្ចធ្វើការឃាត់ខ្លួនឆែកឆេក៏ឃើញថ្នាំញៀនមួយកញ្ចប់តូចក្នុងហោបៅរបស់ឈ្មោះនៅ ឈៀង និងបានយកមកសួនាំនៅប៉ុស្តិស្ទឹងមានជ័យ២ទាំង២នាក់តែម្ដង។
តាមចំលើយសារភាពរបស់ជនសង្ស័យនៅចំពោះមុខកម្លាំងនគរបាលបានឆ្លើយប្រាប់ថា ពួកគេបានជិះម៉ូតូឌុបទៅទិញថ្នាំនៅសង្កាត់បឹងសារឡាង ខណ្ឌទួលគោក មួយកញ្ចប់តូចក្នុងតំលៃ២០០០០៛ គោលបំណងយកមកជក់នៅភូមិព្រែកទល់ តែមិនទាន់បានមកដល់កន្លែងជក់ផងក៏ត្រូវកម្លាំងនគរបាលឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវកម្លាំងនគរបាលធ្វើការឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ២ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យចាត់ការតាមនិតីវិធី ៕បញ្ញា