



ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូលឿនពេករេចង្កូតទៅបុកគល់ស្វាយបណ្តាលឲ្យរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៤៖០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្សឆ្នាំរកា ព ស ២៥៦១ត្រូវនឹងថ្ងៃទី២១ខែធ្នូឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៣០ខាងលិចស្តុបកោសដូងប្រមាណជាង១០០ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរី២០១៤ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FJ-5387ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៣០ក្នុងទិសដៅពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតទៅបុកបង្ឆិតគល់ស្វាយបណ្តាលឆែបមួយចំហៀង ចំណែកជនរងគ្រោះដួលបោកនិងថ្នល់រងរបួសធ្ងន់។
ក្រោយពីហេតុកើតហេតុនគរបាលមូលដ្ឋានបានចុះមកកន្លែងកើតហេតុព្រមទាក់ទងទៅសាច់ញាត្តិដើម្បីយកជនរងគ្រោះទៅព្យាបាលដោយខ្លួនឯង ដោយឡែកម៉ូតូត្រូវកម្លាំងនគរបាលប្រគល់ជូនសាច់ញាត្តិយកត្រឡប់ទៅផ្ទះវិញ៕សារ៉េត