




ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោគសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់បឹងកក់២ដាក់គោលដៅត្រួតពិនិត្រអាវុធជាតិបានឃាត់ខ្លួនយុវជន៥នាក់ដកហូតបានថ្នាំញៀន៣កញ្ចប់តូចនិងម៉ូតូ២គ្រឿង។ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៩-៤០នាទីយប់ថ្ងៃ ពុធ៣កើតខែបុស្សឆ្នាំរកា ព ស ២៥៦១ត្រូវនឹងថ្ងៃទី២០ខែធ្នូឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩មុខក្រសួងសុខាភិបាលចាស់ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។
តាមកាបញ្ជាក់ពីលោក តី សុណ្ណារ៉េត អធិការងខណ្ឌទួលគោកទទួលផ្នែកចរាចរណ៍បានប្រាប់អ្នកសាព័ត៌មានយើងបានឲ្យដឹងថា នៅមុនពេលឈានដល់ការចាប់ឃាត់ខ្លួនសង្ស័យលោកបានដឹកនាំកម្លាំងនគរបាលខណ្ឌសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់២បានដាក់គលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចកើតហេតុខាងយកទិសដៅពីត្បូងទៅជើងស្រាប់តែឃើញយុវជន៥នាក់ជិះម៉ូតូពីគ្រឿងមួយម៉ាកនិចពណ៌សពាក់ស្លាកលេខ1E-4659ជិះគ្នា៣នាក់និងមួយគ្រឿងទៀតម៉ាកឌុកពណ៌លឿងលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1FF-4477ជិះគ្នា២នាក់ ខណៈនោះមានការសង្ស័យកម្លាំងរបស់លោកបានឆេកឆេរទៅលើខ្លួនប្រាណជនសង្ស័យស្រាប់តែប្រទះឃើញម្សៅក្រាមសថ្លាប្រភេទថ្នាំញៀនម៉ាទឹកកកចំនួន៣កញ្ចប់តូចក៏ត្រូវកម្លាំងនគរបាលឃាត់ខ្លួនរួមទាំងម៉ូតូ២គឿងនៅកន្លែងកើតហេតុម្ដង។
លោកបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថាយុវជន៣នាក់ជិះម៉ូតូគ្រឿងម៉ាកនិចទី១មានឈ្នោះ ពៅ ដេវីត ភេទប្រុស យុ១៨ មុខរបរជាងផ្សារដែក ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជយ័ មានស្រុកកំណើត ភូមិតានួង ឃុំតានួង ស្រុកកោះសូទិន ខេត្តកំចាម។ ទី២មានឈ្មោះ សុខ ហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបជាងផ្សារដែក ទី៣មានឈ្មោះសឿន ចាន់ធាភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងផ្សារដែក អ្នកទាំង៣នាក់ស្នាក់ជាមួយគ្នា មានស្រុកំណើតភូមិ ឃុំជាមួយគ្នា ដកហូតបានថ្នាំញៀន២ប់កញ្ចប់តូច។ចំណែកយុវជន២នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកឌុ គទី១មានឈ្មោះ សែង សាវឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជួយលក់ដូរជាមួយបង ស្នាក់នៅសង្កាត់ត្នោតជ្រុំ៤ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។ទី២មានឈ្មោះ ចាន់ សេរី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងត្របែកខាងត្បូង ខណ្ឌចំកាមន រាជធានីភ្នំពេញដកហូតបានថ្នាំញៀន១កញ្ចប់តូច។
បច្ចុប្បន្នយុវជនទាំង៥នាក់រួមនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីធ្វើកំណត់ហេតុបញ្ជូនខ្លួនទៅតុលាកាចាត់ការតាមនិតិវិធីច្បាប់៕សារ៉េត