ជិះ​ម៉ូតូ​បំរុង​បត់​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ពេញទំហឹង​បណ្ដាល​អោយ​រង​របួស​ធ្ងន់​

 

 

ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​បំរុង​បត់​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​លឿន​បុក​ពេញទំហឹង​បណ្ដាល​អោយ​រង​របួស​ធ្ងន់​។ហេតុការណ៍​នេះ​បាន​កើតឡើងកាលពីវេលាម៉ោង​២១៖២៥​នាទី​យប់​ថ្ងៃ​ពុធ​៣កើត​ខែ​បុស្សឆ្នាំ​រកា​ ព​ ស​ ២៥៦១ត្រូវ​នឹង​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០១៧​ស្ថិត​នៅ​តាម​បណ្ដោយផ្លូវ៣៣៦​កែង២៤៧ សង្កាត់បឹងសាឡាង​ ខណ្ឌ​ទួលគោក​រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​វ័យ​ប្រហែល​២៣ឆ្នាំ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ និច​ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1DC5070ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៤៧​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​កែង​ផ្លូវ​៣៣៦បំរុង​បត់​ស្រាប់​តែ​មាន​បុរស​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុង​ដា​ សេ​១២៥ពណ៌​ខ្មៅពាក់​ស្លាក​លេខ​ភ្នំពេញ1AO-7985ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៣៦​ក្នុងទិសដៅពីលិចទៅកើត​យ៉ាង​លឿនមកដល់ចំណុចកើតហេតុក៏បុកម៉ូតូnex​ដែល​បំរុងបត់ពេញមួយទំហឹងបណ្តាលអោយរងរបួសធ្ងន់ជើងខាងធ្វេង។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​មក​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​រថយន្ត​សង្គ្រោះ​មន្ទីរ​ពេទ្យ​ ព្រះ​កុសមៈ​ហៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ដឹក​យក​ទៅ​ព្យាបាល​។ចំណែក​ឯ​ម៉ូតូ​ជន​រង​គ្រោះ​និង​ម៉ូតូ​បង្ក​ហេតុ​ត្រូវ​កម្លាំង​នគរ​បាល​ជំនាញ​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕​ខុង​មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *