បន្ទាយមានជ័យៈ ថ្មីៗនេះក្រុមរុករករបស់អង្គការ UNESCO បានរកឃើញកំពូលមាសប្រាសាទបន្ទាយឆ្មាបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ឋិតក្នុងភូមិបន្ទាយឆ្មា ស្រុកពួក ខេត្តបន្ទាយមានជ័យ មានទម្ងន់ ៧ គីឡូក្រាមដែលកប់ក្រោមប្រាសាទ មានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីទីប្រជុំជនខេត្តបន្ទាយមានជ័យខាងជើង។ បន្ទាប់ពីការរកឃើញ ក្រុមការងារអង្គការ UNESCO បានប្រគល់ឲ្យអាជ្ញាធរជំនាញ ដើម្បីធ្វើការថែរក្សានូវរតនភ័ណដ៏មានតម្លៃនេះទុកជាសម្បត្តិមនុស្សជាតិ ។
គូសបញ្ជាក់ផងដែរថា ប្រាសាទបន្ទាយឆ្មាជាប្រាសាទ ដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គ ដែលបានពលីនៅក្នុងសមរភូមិដេញទ័ពចាមនៅឆ្នាំ១១៧៧ ៕ ប្រសើរ
