បុរស​ម្នាក់​មុន​ស្លាប់​ប្រាប់​ម្ដាយ​ថា ដូច​ជា​វិល​ៗ​មុខ រួច​ក៏​ដួល​ស្លាប់​នៅ​លើ​ទ្រូង​ម្ដាយ​

 

 

 

​ភ្នំពេញ ៖ បុរស​ម្នាក់​ដើរទៅ​លេង​ម្តាយ​រស់នៅ​ផ្ទះ​ប្អូនស្រី ពេល​ទៅ​ដល់​មាន​អាការ​វិលមុខ​បាន​ដួល​ទៅ​លើ​ម្តាយ​សន្លប់​ស្តូក បាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​ប្រាប់​ថាស្លាប់​ហើយ។​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​និង​១៥​នាទី​យប់ថ្ងៃ​ព្រហស្បតិ៍​ ៤កើត​ខែ​បុស្សឆ្នាំ​រកា​ ព​ ស​ ២៥៦១ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ជន​រង​គ្រោះ​មានឈ្មោះ ឈឿ​ន សា​រុំ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​នៅផ្ទះ អតីត​ធ្វើការ​នៅ​ក្រុមហ៊ុន YAMAHA ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ក​ណ្ឌៀ​ង ខេត្តពោធិ៍សាត់ មាន​បងប្អូន​៣​នាក់​ស្រី​ម្នាក់ និង​ប្រុស​២​នាក់ ជន​រង​គ្រោះជា​កូនច្បង រស់នៅ​ម្នាក់ឯង​នៅ​លីវ ។

តាម​សម្ដី​ប្អូនបង្កើត​របស់​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុបងប្រុស​របស់​ខ្លួន​​ស្នាក់​នៅផ្ទះ​ជួល​តែ​ម្នាក់ឯង​ រួច​​មក​លេង​ផ្ទះ​គាត់ ដែល​រស់នៅ​ជាមួយ​ម្តាយ​​ក្បែរ​គ្នា​នោះ។ហើយ​និយាយ​ប្រាប់​ម្ដាយ​ថា ដូច​ជា​វិលមុខ​ណាស់ ក៏​បាន​ដួល​ទៅ​លើ​ឥដ្ឋការ៉ូ​លើ​ម្តាយបង្កើត​របស់​ខ្លួន។​បន្ទាប់មក​ភ្លាម​ៗ​នោះ​សាច់ញាតិ​បាន​ហៅ​រថយន្ត​សង្គ្រោះ​បង្អែក​ពោធិ៍​ចិន​តុង​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ពេល​ទៅ​ដល់​មន្ទីរពេទ្យ លោកគ្រូ​ពេទ្យ​ប្រាប់​ថា ស្លាប់​ទៅ​ហើយ ក៏​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ពោធិ៍​ចិន​តុង តែ​ក្រុម​គ្រួសារ​មិន​អស់ចិត្ត​ហៅ​សមត្ថកិច្ច​ជំនាញ​កោសល​វិ​ច្ឆ័​យ​ពិនិត្យ​ឃើញ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់​.​គ​ពិតប្រាកដ​មែន ៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *