



ភ្នំពេញ៖ បុរសជាកម្មកររៀបការ៉ូម្នាក់ឆក់ខ្សែភ្លើង ខណៈដែលកំពុងកាត់ការ៉ូរៀបបណ្ដាលអោយសន្លប់បាត់មាត់ឈឹង។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង១០ នាទីរសៀលថ្ងៃព្រហស្បតិ៍ ៤កើតខែបុស្សឆ្នាំ រកា ព ស ២៥៦១ត្រូវនឹងថ្ងៃទី២១ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុង ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមា នជ័យ រាជធានីភ្នំពេញ ។
បុរសជាកម្មកររៀបការ៉ូមានឈ្មោះ ភ័ស្ស អាយុ២២ ឆ្នាំមុខរបរ ជាកម្មកររៀបការ៉ូ ស្នាក់នៅការដ្ឋានកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្ដកំពុងឆ្នាំង ។
តាមប្រភពព័ត៌មានពីអ្នកធ្វើការក្នុងការដ្ឋានជាមួយគ្នាបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរង គ្រោះរៀបការ៉ូជាធម្មតា ស្រាប់តែមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះបានទាញខ្សែភ្លើង និងយកម៉ូទ័រដើម្បីកាត់ការ៉ូតែមិនបានប្រយ័ត្នបណ្ដាលអោយប៉ះដំណរខ្សែភ្លើងឆក់តែម្ដង ភ្លាមៗនោះមានអ្នកធ្វើការដូចគ្នាទៅជួយដកឌុយបណ្ដាលអោយឆក់ដែរតែមិនបានកើតអី ដោយឡែកបុរសរងគ្រោះត្រូវប្រជាពលរដ្ឋនាំគ្នាយកមកកប់ដីខ្សាច់ រួចហៅ រថយន្ដសង្គ្រោះនៅមន្ទីរពេទ្យសួគ៌ ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានហៅ មេការយកទៅសួរនាំនិងធ្វើកំណត់ហេតុ ៕បញ្ញា