បន្ទាយមានជ័យ: បុរសម្នាក់បានដេកស្លាប់ខណៈជិះក្នុងរថយន្តក្រុង ក្រុមហ៊ុនKSO ធ្វើឲ្យភ្ញាក់ផ្អើលនៅពេលដែលរថយន្តបើកបរមកដល់ចំណុចភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងអំឡុងម៉ោង ១០យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ។
បុរសដែលបានស្លាប់លើរថយន្តក្រុងខាងលើមានឈ្មោះ តាំង វឿន អាយុ ៤៤ឆ្នាំ រស់នៅក្នុងភូមិ អាងសិលា ឃុំអូបីជាន់ ស្រុកអូរជ្រៅ។ បើតាមការរៀបរាប់ពីអ្នកបើកបររថយន្តបាននិយាយថា បុរសដែលស្លាប់នេះបានធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តបន្ទាយមានជ័យ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែបុរសរូបនេះបានដាច់ខ្យល់ស្លាប់ហើយធ្លាក់ក្បាលមកលើដៃលោកតាម្នាក់ដែលអង្គុយក្បែរ បង្កការឆោឡោផ្អើលពេញរថយន្តក្រុង តែម្តង ៕ សម្បត្តិ
