រថយន្ដក្រឡាប់ធ្លាក់ចូលទឹកកៀបជាប់បុរសម្នាក់ស្លាប់

 

 

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្ដក្នុងល្បឿនលឿនជ្រុលចង្កូតធ្លាក់ចូលទឹកបណ្ដាលអោយកៀបជាប់បុរសម្នាក់ស្លាប់នៅក្នុងរថយន្ត។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០ នាទីយប់​ឈាន​ចូល​ថ្ងៃ​សុក្រ​ ៥កើត​ ខែ​បុស្សឆ្នាំ​រកា​ ព​ ស​ ២៥៦១ត្រូវ​នឹង​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បុរសវ័យចំណាស់ដែលស្លាប់មានឈ្មោះ ហេង ដារ៉ា អាយុ៤៧ ឆ្នាំមានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។

តាមប្រភពព័ត៌មានពីបងប្អូនសាច់ញាតិបានប្រាប់អោយដឹងថា មុនពេលកើតហេតុជនរងគ្រោះចេញមកពីពិធីមង្គលការរបស់មេ ហើយធ្វើដំណើរតែម្នាងឯងដោយ បើករថយន្ដមួយគ្រឿងម៉ាក 4RUNNER ដែលពាក់ស្លាកលេខ2C-8090 បើកបរពីជើងទៅត្បូងតាមបណ្ដោយផ្លូវ២១៧ គោលបំណងត្រលប់ទៅផ្ទះ ស្រាប់តែមកដល់ចំណុចកើតហេតុមិនបានប្រយ័ត្នក៏ជ្រុលចង្កូតធ្លាក់ចូលទឹកបណ្ដាលអោយក្រឡាប់កៀបជាប់នៅក្នុងរថយន្ដស្លាប់នៅក្នុងរថយន្ដតែម្ដង។លុះដល់ព្រឹកឡើងកម្លាំងសមត្ថកិច្ចខណ្ឌដង្កោចុះមកដល់កន្លែងកើតហេតុ និងទាក់ទងរថយន្ដស្ទូច ដើម្បីស្ទូចរថយន្ដឡើងលើគោកយកសាពបុរសរងគ្រោះចេញពីរថយន្ដប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ដរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីប្រគល់អោយក្រុមគ្រួសារនៅពេលក្រោយ ៕​ បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *