ផឹក​អោយ​គេ​សែង​ផឹក​ដើរ​ម្នាក់​ឯង​ផឹក​ធ្វើ​អី​!​(សន្លប់​ស្អាត)

 

 

ភ្នំពេញ​៖​បុរស​​ម្នាក់​ផឹកសុី​ស្រវឹង​រហូត​បាត់​បង់​ស្មារតី​ជិះ​ម៉ូតូ​ទៅ​បុក​រោង​ការ​បណ្ដាល​អោយ​សន្លប់​ដេក​ស្ដូក​ស្ដឹង​ម្នាក់​ឯង​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១៖២៥នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ៤កើត​ខែ​បុស្សឆ្នាំ​​រកា​ ព​ ស​ ២៥៦១​ត្រូវ​នឹង​ថ្ងៃទី២១ខែធ្នូ​ឆ្នាំ​ ២០១៧​ ស្ថិត​នៅ​តាម​បណ្ដោយផ្លូវ២៥៧កែង១៥០សង្កាត់ទឹកល្អក់២​ ខណ្ឌ​ទួលគោក​។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​និច​ ពណ៌​ស​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GJ-5693ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៥០​ក្នុង​ទិស​ដៅ​ពីលិចទៅកើត​ក្នុង​ស្ថាន​ភាពស្រវឹង។​លុះ​មក​ដល់​ចំណុចកើតហេតុក៏បុកផ្លាកសញ្ញាដាក់មុខរោងការពេញមួយទំហឹងបណ្តាលអោយសន្លប់ធំ។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​រថយន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​។​ចំណែក​ឯ​ម៉ូតូ​ត្រូវ​កម្លាំង​នគរ​បាល​យកទៅរក្សាទុកនៅប៉ុស្តិរដ្ឋបាលសង្កាត់ទឹកល្អក់២ដើម្បីទុកអោយជនរងគ្រោះមកយកវិញ៕ខុង​មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *