ប្រទះឃើញប្រអប់ខ្មៅស្មានថាគ្រាប់បែកតាមពិតកញ្ឆាក្រៀមសោះ

 

 

 

រាជា​ធានី​ភ្នំពេញ ៖ មាន​ហេតុ​ការណ៍​ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៨​​ព្រឹក​ថ្ងៃ​ ៥កើត​ ខែ​បុស្សឆ្នាំ​រកា​ ព​ ស​២៥៦១ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ នេះ​មាន​នៅ​តាមមហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​មុខ​ក្រុមហ៊ុន Cat ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធុ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីកម្មករធ្វើផ្លូវធ្វើដំណើរឆ្លងកាត់តាម​ទីនោះប្រទះ​ឃើញ​ប្រអប់​ខ្មៅ​មួយ​យ៉ាង​ច​ម្លែ​ក ដែល​មុនដំបូងគ្រប់​គ្នា​គិតថា ជាប្រអប់គ្រប់បែកទើបមានការភ័យ​ស្លន់ស្លោរ។ ភ្លាម​ៗ​នោះ​ក៏​បានរាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​ត្រូវ​ពិនិត្យ​ជា​បន្ទាន់​ផង​ដែរ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ​ក្រោយពេលចុះធ្វើការត្រួតពិនិត្យ ​នៅ​ក្នុង​ប្រអប់​ខ្មៅ​នោះ​មិន​បានឃើញគ្រាប់បែកនោះទេ គឺឃើញមានតែ​កញ្ឆា​ក្រៀម​នៅក្នុងនោះតែប៉ុណ្ណោះ ដែល​តាមការ​សន្និដ្ឋានសង្ស័យ​ថា មាន​ឈ្មួញ​ទុ​ច្ចរិច​បំរុង​នឹង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​តាម​ជើងហោះហើរ ប៉ុន្តែទំនងជា​មិន​អាច​នាំ​ចេញ​ទៅបាន​ ទើប​យក​ទៅ​ប្លុង​ចោល​នៅ​មុខ​អាកាសយានដ្ឋាន​បែប​នោះ​ទៅ។បន្ទាប់មកនគរបាលបាននាំយកប្រអប់កញ្ឆាក្រៀមនោះទៅកាន់ប៉ុស្ដិ៍ ធ្វើការត្រួតពិនិត្យជាក់ស្ដែងហើយបានឃើញថា កញ្ឆាក្រៀមទាំងនោះត្រូវបានជនមិនស្គាល់មុខ ខ្ចប់ដោយថង់ប្លាស្ទិចជាដុំតូចដូចគ្នាទៅនិងដុំណែមដែរ ហើយពេលរាប់មើលឃើញ មានចំនួន៤២៦ដុំ។

ប្រភពដសែកបានបន្តទៀតថា ប្រអប់ខ្មៅនោះមានរៀងស្រដៀងគ្នាទៅនឹងប្រអប់ចង្ក្រានហ្គាស់ដែរ ហើយនៅ​ពេល​នេះ​សមត្ថកិច្ចន គរបាលប៉ុស្ដិ៍រួមជាមួយនគរបាល ព្រហ្មទណ្ឌ និងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខណ្ឌពោធិ៍សែនជ័យនៅមិនទាន់ដឹងថា នៅក្នុងដុំកញ្ឆានោះមានសារធាតុផ្សំអ្វីផ្សេងទៀតនៅឡើយទេ។ដោយរង់ចាំកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធា នីភ្នំពេញ ចុះទៅធ្វើការពិនិត្យកោសល្យវិច័យបន្តទៀត ដើម្បីស្រាវជ្រាវរកម្ចាស់របស់វានិងមូលហេតុនៃការទុកចោល ព្រមទាំងគោលបំណងដែលត្រូវនាំចេញទៅកាន់ប្រទេសណាមួយឲ្យបានច្បាស់លាស់៕​ ៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *