សន្តិសុខ​ផ្ទះ​សំណាក់​ យីហោ​ តារា​ពេជ្រ​ថ្មី​ បើករថយន្តបុករះម៉ូតូជាច្រើនគ្រឿង

 

 

ភ្នំពេញ៖ សន្តិសុខយាមផ្ទះសំណាក់តារាពេជ្រថ្មីម្នាក់បើរថយន្តភ្ញៀវរញ៉ែថតក្រោយជ្រុលទៅបុកម៉ូតូកងបីមួយគ្រឿងហើយបានដាក់លេខទៅមុខជាំហ្គាជ្រុលទៅប៉ះរថយន្តនិងបន្តជ្រុលទៅបុកម៉ូតូ១១គ្រឿងទៀតមុខហាង មីហិរមួយកន្លែងប ណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងឆ្វេងស្ត្រីម្នាក់និងបុរសពីនាក់ទៀតរងរបួសស្រាលរថយន្តបង្កទៅមុខលេងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃព្រហស្បតិ៍៤កើតខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ថ្ងៃទី២១ខែធ្នូឆ្នាំ២០១៧ស្ថិតនៅតាមផ្លូវលេខ១៣៨មុខផ្ទះសំណាក់តារាពេជ្រថ្មី​ជាប់របងសាលាវិទ្យាល័យសន្ធម៉ុក ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងជនបើករថយន្តបង្កមានឈ្មោះ គឹម សុជីម អាយុ២៦ឆ្នាំ មុខរបរសន្តិសុខ ក្រុមហ៊ុនAGS ស្នាក់នៅក្នុងក្រុមហ៊ុន មានស្រុកកំណើត ភូមិសាតត្បូង ស្រុកស្អាង ខេត្តកណ្តាល។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុ មានភ្ញៀងម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកកាមរីពណ៍សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2C-4512បានបើកចូលមកសំរាកផ្ទះសំណាកតារាពេជ្រថ្មីហើយក៍បានប្រាប់ទៅសន្តិសុខជួយបើករថយន្តរកកន្លែងចតផងភ្លាមៗនោះសន្តិសុខបានឡើងបើករញ៉ែមកថយក្រោយបានបុកម៉ូតូកង់បីមួយគ្រឿងបណ្តាលឲ្យម្ចាស់កង់បីរងរបួសបែកមាត់និងដៃស្រាលស្រាប់តែពេលនោះមិនដឹងជាយ៉ាងមិចបានបែក្បាលរថយន្តទៅកើតតាមផ្លូវដដែលបានរេទៅប៉ះរថយន្តមួយគ្រឿងដែលចតនៅក្បែងកង់បីរងកាខូចខាចតិចតួចហើយបន្តទៅបុកម៉ូតូមួយគ្រឿងជិះដោយនារីវយ័ក្មេងម្នាក់ជិះបញ្ច្រាស់ទិសដៅគ្នាបណ្តាលឲ្យបាក់ជើងស្តាំម្ខាង។​បន្ទាប់ពីបុកម៉ូតូនារីម្នាក់អោយតរបួសរួចដោយរថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខឆ្លងផ្លូវម៉ៅសងទុងបានបត់ឆ្វេងដៃទៅជ្រុលទៅបុកម៉ូតូភ្ញៀវចូលហាងមីហិរ៧រស់ជាតិដែលមានទីតាំងនៅតាមបណ្តោយផ្លូវម៉ៅសេងទុងក្នុងសង្កាត់ផ្សារដេប៉ូ២ខណ្ឌទួលគោគ នួន១០គ្រឿងរាយប៉ាយពេញមុខហាងនិងបង្គោលស្លាកចរាចរណ៍មួយដើមបាក់រាបដល់ដីរថយន្តបង្កផ្ទប់ជាប់ជាមួយម៉ូតូ៣គ្រឿងនិងដើមឈើទៅមុខលេងរួចចំណែកសន្តិសុខបើកថយន្តបង្ករងរបួសត្រូវមុខខាងឆ្វេងរងរបួសស្រាលត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចផងដែរ រីក្មែងតងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុ​កម្លាំងនគរបាល​មូលដ្ឋានទំនាក់ទំនងទៅនគរបាលចរាចរណ៍ជើងគោករាជធានីចុះធ្វើកាវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕​ខុង​មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *