


ភ្នំពេញ៖ កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដោយចាប់ខ្លួនបាន២នាក់ ព្រមទាំងដកហូតបានគ្រឿងញៀនចំនួន២កញ្ចប់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្សឆ្នាំរកា ព ស ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវកម្លាំងនគរបាលចាប់ខ្លននោះឈ្មោះ ឯល វិចិត្រ អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុក កំណើតនៅក្នុងស្រុកពាមជរ៍ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះ ជា ចំរើន អាយុ២៤ឆ្នាំ គ្មានមុខរបរផ្សេងក្រៅពីការជួញដូរគ្រឿង ញៀននោះឡើយ។ មានស្រុកកំណើតនៅក្នុង ខេត្តកំពង់ស្ពឺ ហើយសព្វថ្ងៃស្នាក់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ជាមួយគ្នា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់នេះ បានចេញធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចខាងលើ។ហើយត្រូវបានប្រជាពលរដ្ឋដឹងរាយការណ៍ជូននគរបាលឲ្យចុះទៅធ្វើការបង្ក្រាប និងចាប់ខ្លួនបាន ទាំងពីរនាក់តែម្ដង ខណៈនោះកម្លាំងនគរបាលបានធ្វើការឆែកឆេររកឃើញគ្រឿងញៀនចំនួន២កញ្ចប់នៅជាប់ខ្លួនពួកគេ។ បន្ទាប់មកបាននាំ ទៅធ្វើការសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់និងបន្ត ស្វែងរកមុខសញ្ញាពាក់ព័ន្ធទៀតផងដែរ។
បច្ចុប្បន្ននេះជនសង្ស័យទាំង២នាក់កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌពោធិ៍សែនជ័យ៕៩៨