ជិះម៉ូតូបុករថយន្តចតស្ងៀមបាគ់កស្លាប់ក្រោមរថយន្ត

កណ្តាល: មន្ត្រីនគរបាលម្នាក់បាន បើកម៉ូតូបុករថយន្តចតស្ងៀមពីក្រោយ បណ្តាលឲ្យបាក់​កស្លាប់ នៅនិងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ម៉ោង១រំលងអធ្រាត្រឈានចូល ថ្ងៃ សៅរ៍ ៦ កើតខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៧ នៅត្រង់ចំណុច បណ្តោយផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ ២៣-២៤ ក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មន្រី្តនគរបាលចរាចរស្រុកកៀនស្វាយ បានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ រឿន ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរមន្ត្រី នគរបាល នៅខេត្តបន្ទាយមានជ័យ មានទីលំនៅ ភូមិ កំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ក្រុងបាត់ដំបង (ស្លាប់) ជិះម៉ូតូ ម៉ាក Suzuki viva ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR-1971 ម៉ូតូខូចខាតទាំងស្រុង។
រីឯរថយន្ត ម៉ាក Hino ប្រភេទសណ្តោង ក្បាលពណ៌ ខៀវស ពាក់ស្លាកលេខ ភ្នំពេញ3A-9346 អ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណរត់ គេចខ្លួនចេញពីកន្លែងកើតហេតុ មុនពេលសមត្ថកិច្ចទៅដល់។

នគរបាលបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបើកម៉ូតូតែម្នាក់ឯងតាមបណ្តោយផ្លូវចាតិលេខ១ ក្នុងទិសដៅ ភ្នំពេញ-អ្នកលឿង។លុះ ពេលបើកមកដល់ចំណុចកើតហេតុជាកន្លែងងងឹតក៏ បានបុករថយន្តខាងលើលពីក្រោយ ដែលខូចចត ចោលនៅលើផ្លូវជាតិគ្មានផ្តល់ភ្លើង​សញ្ញាឬដាក់អ្វីជាសម្គាល បណ្តាលឲ្យបាក់កស្លាប់នៅក្បែរម៉ូតូដែលដួលចូលក្រោម​រថយន្តតែម្តង ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *