បុរសរត់ម៉ូតូកង់បីម្នាក់ដេកស្លាប់លើម៉ូតូកងបីរបស់ខ្លួនសង្ស័យខ្យល់គរ

 

 

 

 

ភ្នំពេញ ៖ ហេតុការភ្ញាក់ផ្អើល មួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានឃើញបុរសម្នាក់ដេកស្លាប់នៅលើកង់បីរបស់ខ្លួន ដោយសង្ស័យថាខ្យល់គ។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង ០៥និង៣០នាទីព្រលប់ថ្ងៃ​ ច័ន្ទ​ ៨កើត​ ខែ​បុស្សឆ្នាំ​រកា​ ព​ ស​ ២៥៦១ត្រូវ​នឹង​ថ្ងៃ​ទី ២៥ ខែធ្នូ ឆ្នាំ២០១៧ ចំណុច ភូមិ ២ សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ។

សពបុរសរងគ្រោះខាងលើមានឈ្មោះ ខៃ គង់ ភេទប្រុស អាយុ២៧ឆ្នាំ មុរបរ រត់ម៉ូតកង់បី មានស្រុកកំ​ណើ​ត នៅស្រុក ពាមរ៍ ខេត្ត ព្រៃវែង។

តាមសម្តីនឹងការរៀបរាប់ពីលោកពូរម្នាក់ដែលជាសាច់ថ្លៃរបស់សពជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ ជាក្មួយ បានចេញដំណើរពីស្រុកកំណើតមករាជធានីភ្នំពេញដើម្បីរត់ម៉ូតូកងបី ហើយគាត់ក៍បញ្ជាក់ទៀតថាជនរងគ្រោះ(សព)បានលះលែងជាមួយប្រពន្ធអស់រយះពេលជាង១ឆ្នាំទៅដោយបន្សល់កូនប្រុស១នាក់ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន ចុះដល់កន្លែងកើតហេតុត្រួតពិនិត្យនឹងកោសល្យវិច្ច័យ ទៅលើសពជនរងគ្រោះ​ ការ​ស្លាប់នេះ​ដោយសារ ខ្យល់គ នឹង គាំងបេះដូង។

ក្រោយពីសមត្ថកិច្ចពិនិត្យនិងធ្វើកោសលវិច័យ្យរួចរាល់ ក៏ប្រគល់សពរងគ្រោះឲ្យទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *