បុរសម្នាក់ជិះម៉ូតូដួលបោកក្បាលបណ្ដាលអោយរងរបួសធ្ងន់

 

 

 

 

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនវ៉ាកអឺជាមួយរថយន្ដមួយគ្រឿងចាប់ហ្វាំងបង្ខំបណ្ដា់លអោយដួលបោកក្បាលរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៤០ នាទីរសៀល​ថ្ងៃ​ច័ន្ទ​ ៤កើត​ខែ​បុស្សឆ្នាំ​រកា​ ព​ ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាធានីភ្នំពេញ ។

ជនរងគ្រោះជាជនជាតិវៀត ណាមតែមិនបានស្គាល់អត្ដសញ្ញាណឡើយ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក AXELO ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ1 BN-5099 ធ្វើដំណើរតែម្នាក់ឯងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុក៏វ៉ាក់អឺជាមួយរថយន្ដមួយគ្រឿងមិនចាំបណ្ដាលអោយបុរសរងគ្រោះចាប់ហ្វាំងបង្ខំដួលបោកក្បាលសន្លប់ស្ដូកស្ដឹងតែម្ដង ។ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋហៅរថយន្ដសាម៉ូយនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ សូវៀត ហៅពេទ្យ រស្ស៉ី ភ្លាមៗដើម្បីជួយសង្គ្រោះជីវិត ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ជួយអន្ដរាគមន៍ និងធ្វើកំណត់ហេតុប្រគល់ម៉ូតូអោយបងប្អូនជនរងគ្រោះវិញ ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *