



ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ដេកស្លាប់នៅក្នុងការដ្ឋានសំណង់ទាំងព្រឹកព្រលឹម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ នឹង៣០នាទីព្រឹកថ្ងៃអង្គារ៍ ៩កើតខែបុស្សឆ្នាំរកា ព ស ២៥៦១ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅផ្លូវបេតុង ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាកសពបុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជ័យ សុខ អាយុ៣៣ ឆ្នាំស្នាក់ក្នុងការដ្ឋានសំណង់ មានទីលំនៅស្រុករំដួល ខេត្ដស្វាយរៀង ។
តាមប្រភពព័ត៌មានពីកម្មករនៅធ្វើការជាមួយបានប្រាប់អោយដឹងថា កាលពីល្ងាចថ្ងៃទី២៥ ខែឆ្នាំដដែលបុរសរងគ្រោះបានចេញទៅផឹកស្រាជាមួយមិត្ដភ័ក្រនៅខាងក្រៅការដ្ឋាន លុះពេលដល់វេលាម៉ោង៧ បុរសរងគ្រោះបានមកពីផឹកស្រាវិញបានហូបបាយជាមួយអ្នកធ្វើការជាមួយគ្នារួចនាំគ្នាចូលសម្រានបាត់អស់ទៅ ស្រាប់តែម៉ោង៧ ព្រឹកថ្ងៃទ២៦ ខែឆ្នាំដដែលទើបបុរសម្នាក់ឈ្មោះ មាន សារុំ អាយុ៣២ ឆ្នាំមុខរបរ កម្មករសំណង់ បានដាសឡើងធ្វើការទើបដឹងថា បុរសរងគ្រោះស្រាប់បាត់បង់ជីវិតបាត់ទៅហើយ ភ្លាមៗក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើការកំណត់ហេតុ ។
ក្រោយពេលកើតហេតុសកម្លាំងសមត្ដកិច្ចបានទាក់ទងទៅសមត្ថកិច្ចកោសល្យវិច្ឆ័យលើសាកសពរួចប្រគល់អោយបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕បញ្ញា