









ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ បើកប្រតិបត្តិការណ៍ ឆ្មក់ចុះទៅបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង ដោយធ្វើការឃាត់ខ្លួនមេក្លោងនិងបក្ខពួក២នាក់ ដកហូតបានម៉ូតូចំនួន៥គ្រឿង និងវត្ថុតាងមួយចំនួនធំទៀតផងដែរ។ប្រតិបត្តិការណ៍បង្ក្រាបទីតាំងទទួលផលចោរកម្មខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៤៖៣០នាទីល្ងាចថ្ងៃ អង្គារ៍៩កើតខែបុស្សឆ្នាំរកា ព ស ២៥៦១ត្រូវនឹងថ្ងៃទី២៦ ខែធ្នូរ ឆ្នាំ២០១៧នេះចំណុចផ្ទះលេខ១៤Bក្រុម៣ ភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ការចុះបង្ក្រាបនេះដឹងនាំដោយ លោក ភា ប្រុស នាយប៉ុស្តិ៍កាកាបទី២ ដោយមានការបញ្ជារផ្ទាល់ពី លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មានការសម្របសម្រួលពី លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីលោក ភា ប្រុស នាយប៉ស្តិ៍កាកាបទី២បានឱ្យដឹងថាជនសង្ស័យទី១.ជាមេក្លោងឈ្មោះ នួន តេងលី អាយុ ៣៤ឆ្នាំភូមិក្លែងពណ៌ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ជនសង្ស័យទី២.ឈ្មោះ ស៉ី សោម អាយុ៣២ឆ្នាំ ស្រុកកំណើតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមបច្ចុប្បន្នរស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវ បានកម្លាំងនគរបាលប៉ុស្តិ៍កំពុងកសាងសុំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕៩៨