ឪពុកមាប្រើអំពើហឹង្សាទៅលើក្មួយស្រីអាយុទើប១០ឆ្នាំរងរបួសធ្ងន់

 

 

 

 

ភ្នំពេញ ៖ ឪពុកមាវ៉ៃក្មួយស្រីនឹងខ្សែភ្លើងបណ្តាលអោយរងរបួសធ្ងន់(ក្រទួលហើមក្រហមខ្នង)​​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលាម៉ោង ៤នឹ២០ល្ងាច​ថ្ងៃ​អង្គារ៍​ ៤កើត​ខែ​បុស្សឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី២៦ខែធ្នូរឆ្នាំ២០១៧នៅចំណុច នៅផ្ទះលក់ដូរភូមិទួលពង្រសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ។

កុមារីរងគ្រោះឈ្មោះ លី ស្ស៊ា អាយុ១០ឆ្នាំ ឈប់សិក្សា ស្នាក់នៅជាមួយឪពុកមា ភូមិទួលពង្រ សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ។មានស្រុកកំណើតនៅភូមិ ស្រុកមាមុតខេត្តកំពង់ចាម​នឹង​មានឪពុកឈ្មោះថន អាយុ៥៧ឆ្នាំមុខធ្វើចំការ រស់នៅស្រុកមាមុតខេត្តកំពង់ចាម នឹងប្រពន្ធឈ្មោះ អុច រស់នៅជាមួយគ្នា។​ចំណែក​ឯ​ជនបង្កជាឪពុកចិញ្ចឹម ឈ្មោះ នួន ចិន្តាហៅប៉ាអាម៉ាប់ ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរលក់ដូរ​ស្នាក់នៅ​ភូមិទួលពង្រសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ បានរាបរាប់ប្រាប់សមត្ថកិច្ចនឹងប្រជាការពារថា ពួកគាត់បានឃើញ ឈ្មោះនួន ចិន្តាហៅប៉ាអាម៉ាប់ វាយទៅលើក្មេងស្រី ដែលត្រូវជាក្មួយដែលយក មកចិញ្ចឹមរស់នៅជាមួយយ៉ាងធ្ងន់ធ្ងរ​។ដោយយកខ្សែភ្លើងបទជាបួន មកវាយទៅលើក្មេងស្រីខាងលើ បណ្តាលឲ្យក្រទួលក្រហមលើខ្លួនប្រាណយ៉ាងធ្ងន់ធ្ងរ។

ប្រភពដដែលបានបន្តទៀតថា ពួកគាត់តែងធ្លាប់
បានឃើញជនបង្កដែលត្រូវជាឪពុក ចិញ្ចឹមខាងលើ តែងវាយក្មេងស្រីជាញឹកញាប់សឹងរាល់ថ្ងៃ​ថែម​ទាំង​ពេល​ខ្លះវាយនឹងអំបោះរឺសរំពាត់ហើយនៅពេលខ្លះវាយនឹងស្បែកជើង​និយាយ​អោយ​ចំ​(មានប៉ះអីវាយហ្នឹង)​ នឹង​មានស្លាកស្នាមជាប់ខ្លួនប្រាណជាច្រើនកន្លែងទៀតផង​។​ ហើយមិនបានអោយកុមារីរងគ្រោះខាងលើបានរៀនសូត្រដូចកូន​អ្នក​ជិតខាងឡើយ ទើបពួកគាត់ ទ្រំមិនបានហើយប្តឹងសមត្ថកិច្ចតែម្តង។

បើតាមកាសាកសួរទៅលើកុមារីខាងលើ ដោយឆ្លើយទាំងរដាក់រដុប ដោយភ័យខ្លាចពុំហាននិយាយសព្វគ្រប់ឡើយ ហើយម្យ៉ាងទៀតប្រជាពលរដ្ឋ ដោយឃើញហេតុការណ៍ ខាងលើដោយក្មេងស្រីនៅក្មេងពេកដោយពុំយល់ហេតុផលបន្ទាប់មកប្រជាពលរដ្ឋ បាននាំគ្នា ដាក់ពាក់បណ្តឹងជំនួសកុមារីរងគ្រោះខាងលើ ផងដែរ។

បើតាមសំដីឪពុកមា កុមារីរងគ្រោះខាងលើ បាននិយាយប្រាប់ថា លីស្ស៊ាគឺជាកូនបងស្រី បង្កើតរបស់គាត់ហើយគាត់យកមកចិញ្ចឹម តាំងពីតូចអាយុ៣ឆ្នាំមកម្លេះ ដោយបានអោយរៀននៅសាលាឯកជននៅភូមិកើតហរតុដែរតែរៀនបានតិចទួចក៏បានអោយឈប់ ហើយអោយជួយលក់ដូរជាមួយគាត់។
គាត់បានបន្តទៀតថា គាត់មានកូន២នាក់សុទ្ធតែប្រុសដោយកូនបងអាយុ២២ឆ្នាំនឹងកូនប្អូន១២ឆ្នាំទាំង២នាក់ខាងលើបានទៅរៀននៅភ្នំពេញហើយរស់នៅជាមួយម្តាយលក់កាហ្វេផងដែរ ហើយចំណែករូបគាត់រស់នៅជាមួយក្មួុយស្រី រងគ្រោះខាងលើលក់ចាប់ហួយនៅភូមិកើតហេតុខាងលើ។ ហើយនៅមុខពេលកើតហេតុគឺគាត់បានប្រើអោយទៅងូតទឹកហើយបាត់ឈឹងយូរពេកមិនឃើញមកជួយលក់ដូរគាត់គាត់បានរកឃើញក្មួយស្រីគាត់ខាងលើ កំពង់លេងហ្គេមទូរសព្ទ ហើយដោយខឹងខ្លាំងពេក ទើបគាត់វាយមួយខ្សែភ្លើងដែលបទជាបួនហើយដោយគាត់មិនដឹងរបួសយ៉ាងណានោះដែរ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានដាក់ពាក់បណ្តឹងជំនួសជនរងគ្រោះអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ហើយកុមារីរងគ្រោះខាងលើត្រូវបានប្រជាពលរដ្ឋយកទៅមន្ទីរពេទ្យ រងចាំប្រគល់អោយឪពុកម្តាយបង្កើតរបស់កុមារីរងគ្រោះយកទៅបីបាច់ថែរក្សាខ្លួនឯងវិញ៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *