


ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួន២នាក់
ជិះម៉ូតូស៊េរីថ្មី២០១៨ មកធ្វើសកម្មភាពឆក់កាបូបនារីម្នាក់អង្គុយក្នុងរថយន្តបានហើយ បន្ថែមល្បឿនរត់មកដល់ក្រោយសួនកុមារពោធិ៍ជួបគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ះជាមួយក្រុមសមត្ថកិច្ចប៉ុស្តិ៍កាកាបទី១ល្បាត ឃាត់ខ្លួនបានម្នាក់និងកាបូបលុយតែម្តង។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់កាលពីវេលាម៉ោង១៤និង០០នាទីរសៀលថ្ងៃ អង្គារ៍ ៩កើតខែបុស្សឆ្នាំរកា ព ស២៥៦១ត្រូវនឹងថ្ងៃទី ២៦ខែ ធ្នូ ឆ្នាំ ២០១៧ នៅចំណុចផ្លូវបេតុងវត្តតាំងកសាង ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ សុខ រក្សា ហៅអាម៉ៅ ភេទប្រុស មុខរបរសិស្ស មានទីលំនៅភូមិអណ្តូងតាអក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ចំណែកឯជនសង្ស័យទី២ ឈ្មោះ ផាន់ ណា ភេទប្រុសអាយុប្រហែល១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័ឈូកវ៉ា (គេចខ្លួន)ដោយបើកបរម៉ូតូធ្វើសកម្មភាពម៉ាកហុងដា
សេ១២៥ស៊េរី ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GS-8087 ជារបស់ជនសង្ស័យ។ ដោយឡែកជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនសង្ស័យនិងបក្ខពួកឈ្មោះ ផាន់ ណា បានជិះម៉ូតូចេញពីភូមិអណ្តូងតាអក មកដល់ចំណុចកើតហេតុខាងលើក៏ធ្វើសកម្មភាពឆក់យក កាបូបពីមនុស្សស្រីម្នាក់អង្គុយក្នុងរថយន្ត។បន្ទាប់មកជនសង្ស័យបានបន្ថែមល្បឿន ម៉ូតូគេចខ្លួនមកដល់សួនកុមារពោធិ៍ចិនតុង ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវប្រជាពលរដ្ធស្រែកថាចោរៗផ្អើលដល់សមត្ថកិច្ចល្បាត បានទៅធ្វើការឃាត់ខ្លួនជនសង្ស័យបាន១នាក់ ចំណែកបក្ខពួកម្នាក់ទៀតបានគេចខ្លួនបាត់តែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅ អធិការរដ្ឋានផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕៩៨