អាវុធ​មួយ​ដើម​ត្រូវ​យុវជន​ដើរ​រើស​អេតចាយ​ម្នាក់​ឃើញ​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្ដិ៍​សិត្បូ

img_8066img_8067
ខេត្តកណ្តាល៖ យុវជនដើររើសអេតចាយម្នាក់បានប្រទះឃើញអាវុធប្រភេទA K ស្វ័យបត់មួយដើមអត់បង់នៅកណ្ដាលព្រៃរត់ទៅរាយការណ៍ប្រាប់នគរបាលប៉ុស្ដិ៍សិត្បូដើម្បីមកយកទៅរក្សាទុករងចាំធ្វើការស្រាវជ្រាវបន្ត។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ខែឆ្នាំ២០១៦ វេលាម៉ោង០៧ព្រឹកស្ថិតនៅចំណុចចុងព្រែតាព្រីង ក្នុងភូមិព្រែកតាព្រីងឃុំសិត្បូស្រុកស្អាង។
យុវជនដែលប្រទះឃើញនោះឈ្មោះ រិទ្ធ មករា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិព្រែតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាលមុខរបរដើររើសអេតចាយនឹងដើររកចាក់កណ្ដុរស្នាក់នៅចំណុចចុងព្រែតាព្រីងក្នុងភូមិព្រែកតាព្រីង ឃុំសិត្បូស្រុកស្អាង។

តាមប្រភពពត៌មានពីយុវជនអ្នករើសអេតចាយម្នាក់បានអោយដឹងថានៅមុនពេលកើតហេតុ ខ្លួនដើរទៅតាមព្រែកដើម្បីចាប់កណ្ដុរយកទៅលក់អោយឈ្មួញ ស្រាប់តែប្រទះឃើញអាវុធប្រភេទអាការ
(កាត់ស្វ័យ)មួយដើម លេខ50845 គ្មានបង់ ដែលមានជនមិនស្គាល់មុខ បានយកទៅបោះចោលនៅ ក្នុងគុម្ភត្រែង។បន្ទាប់មកក៏បានរាយការណ៏ជូននគរបាលរដ្ឋបាលប៉ុស្តិ៍សិត្បូ ដើម្បីចុះពិនិត្យនិងស្រាវជ្រាវ ។
បច្ចុប្បន្ននេះអាវុធដែលប្រទះឃើញត្រូវបាននគរបាលប៉ុស្ដិ៍សិត្បូយកទៅរក្សាទុក ដើម្បីពិនិត្យ និងស្រាវជ្រាវបន្ត៕សារ៉េត

 

 

Leave a Reply

Your email address will not be published. Required fields are marked *