រថយន្តសេរី​ទំនើប​ បុករថយន្តកាមរីបាឡែនផ្ទុបនិងបង្គូលភ្លើងមួយដើមរងកាខូចខាតទាំងសងខាង

 

 

 

ភ្នំពេញ៖ រថយន្តRange rover មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមកដល់ចំណុចផ្លូវបែកជាបួនជ្រុលចង្កូតទៅបុករថយន្តកាមរីបាឡែនប៉ើងទៅផ្ទុបបង្គោលភ្លើងមួយដើមគៀបជាប់រងកាខូចខាតទាំងសងខាងទៅមុខលេងរួចនិងរងរបួសម្នាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃ​អង្គារ៍​ ៩កើត​ខែ​បុស្សឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃ​ទី​ ២៦ ខែធ្នូ ឆ្នាំ២០១៧ស្ថិតនៅតាមផ្លូវលេខ៥៩២កែងនិងផ្លូវ៣០៧ មុខពិភពសាច់អាំង២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគរឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកRange rover ពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AA-5266 ធ្វើដំណើរតាមផ្លូវលេខ៣០៧ទិសដៅពីត្បូងទៅជើងលុះមកដល់ផ្លូវបែកជាបួនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2X-6655 បើកបរដោយបុរសម្នាក់និងបុរស៣នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរតាមបណតោយផ្លូវលេខ៣០៧ ក្នុងទិសដៅពីលិចទៅកើតចំពាក់កណ្តាលរថយន្តបាឡែនពេញទំហឹងបណ្តាលឲ្យជ្រុលទៅផ្ទុបនិងបង្គូលភ្លើងមួយដើងផ្ទុះពោងទាំងពីបង្កឲ្យមានមនុស្សរងរបួសបែកមុតមាត់ចំណែករថយន្តទាំងពីរគ្រឿងរងរកាខូចខាតផ្នែកមុខយ៉ាងដំណំដូចគ្នាឯបង្គូលភ្លើងខូចខាតតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុខនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *