ឆក់ទូរស័ព្ទបានសម្រេច រត់មិនរួចត្រូវបាន ជនរងគ្រោះស្រែកចោរប្រជាពលរដ្ឋ ចាប់បាន២នាក់

 

 

 

ភ្នំពេញ៖ ជនសង្ស័យជំនាញឆក់ទូរស័ព្ទចំនួន២នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេចតែរត់មិនរួច កាលពីវេលាម៉ោង១និង៤០ នាទីរសៀលថ្ងៃអង្គារ៍ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹង​ថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០១៧ ចំណុចក្រោយផ្សារពោធិ៍ចិនតុង ភូមិប៉ប្រកខាងជើងសង្កាត់កកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី១មានឈ្មោះ ហុញ ថ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ទី២មានឈ្មោះ ចេក សុផលចន្រ្ទា ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរមិនពិត ទាំង២នាក់ស្នាក់នៅផ្ទះជួលភូមិប៉ប្រកខាងជើងសង្កាត់កកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ចំណែកជនរងគ្រោះឈ្មោះ ប៊ុន ពិសី ភេទស្រីអាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមការបញ្ជាក់ពីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នាងបានជិះម៉ូតូចេញពីផ្ទះមិត្តភក្តិ ក្រោយសាលា១០០ខ្នងចំណែកទូរស័ព្ទដៃដាក់ក្នុងហោប៉ៅ អាវរងា ជិះមកផ្សារពោធិ៍ចិនតុង ខណៈ ជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្ស៊ុយស៊ីគីវីវ៉ាពណ៍ខ្មៅ ពាក់ស្លាក ភ្នំពេញ 1X-9510 មកក្បែរ ធ្វើសកម្មភាពលូកយកទូរស័ព្ទរបស់នាង ពេលនោះនាងចាប់ដៃជនសង្ស័យជាប់ ហើយជិះម៉ូតូទៅបាំងមុខ ម៉ូតូជនសង្ស័យ បានស្រែកចោរៗ ក៏ផ្អើលដល់ប្រជាពលរដ្ធនិងសមត្ថកិច្ចនៅក្បែរមកឃាត់ជនសង្ស័យ នាំមកកាន់ប៉ុស្តិ៍នគរបាលកាកាបទី១ និងជនរងគ្រោះមកដាក់ពាក្យបណ្តឹង តែម្តង។

បច្ចុប្បន្នជនសង្ស័យ បានប្រគល់អោយផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់​ ចំណែកទូរស័ព្ទជនរងគ្រោះក៏បានប្រគល់ជូនជនរងគ្រោះវិញ៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *