សាក​សព​បុរសម្នាក់​ត្រូវ​រថយន្ដបុកស្លាប់យ៉ាង​អាណោចអាធម៌​

 

 

 

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង ១០និង​៥០​នាទី​យប់​ថ្ងៃ​ពុធ​ ១០កើត​ខែ​បុស្សឆ្នាំ​រកា​ ព​ ស​ ២៥៦១​ត្រូវ​នឹង​ថ្ងៃ​ទី ២៧ ធ្នូ ២០១៧ បុរស​ម្នាក់​ជិះ​ម៉ូតូ​ត្រលប់​មក​ពីលេងផ្ទះ​បង​ប្អូន​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​កំបូល ខណៈ​ជិះ​មក​ដល់​ពាក់​កណ្តាល​ផ្លូវ​ក៏​ត្រូវ​រថយន្ត​ធំ​មិន​ស្គាល់​ម៉ាក បុក​ពេញ​ទំហឹង​បណ្តាល​អោយ​ដាច់​ដៃ​ឆ្វេង​និង​ជើង​ឆ្វេង បែក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​៤ មុខ​បុរី​ញ៉ូ​ថោន ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​គេ​ឃើញ ជនរង​គ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿងម៉ាក ស្ស៊ុយស៊ីគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ1AD-4507 តែ​ម្នាក់​​ឯង​តាមប​ណ្តោយ​ផ្លូវ​ជាតិ​៤ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត រីឯ​រថយន្ត​បង្កមិន​ស្គាល់​ម៉ាក គ្រាន់​តែ​គេ​ដឹង​ថា​ជា​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ បើកបរ​​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដ​ល់​ចំណុច​​កើត​ហេតុ ជា​កន្លែង​ងងឹត​ផ្លូវ​រួម​តូច ទើប​រថយ​ន្ត​បុក​ម៉ូតូ​ជន​រងគ្រោះ​ពេញ​ទំហឹង បណ្តា​ល​អោយ​ជន​រងគ្រោះ​ដាច់​ដៃ​ឆ្វេង​និង​ជើង​ឆ្វេង​ចេញ​ឆ្អឹង​មក​ក្រៅ​គួ​ឲ្យ​ញញើត ព្រម​ទាំ​ង​បែក​ក្បាល​ស្លាប់​បាត់​បង់​ជីវិត​ភ្លាម​តែ​ម្តង ចំណែក​​រថយន្ត​បាន​បន្ថែម​ល្បឿន​រត់​បាត់​ស្រ​មោ​​ល​។

សព​ជនរងគ្រោះ​មាន​ឈ្មោះ សឿន ស៊ីម អាយុ ៣៦ឆ្នាំ មុខ​របរ កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​កប់​គង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​​មូល​ដ្ឋាន​បាន​ចុះ​ទៅ​សម្រួល​នៅ​កន្លែង​កើត​ហេតុ​ឆែក​រក​ឃើញ​អត្ត​សញ្ញាណ​ប័ណ្ណ ដឹង​បាន​ទាក់​ទង​ទៅ​មេ​ភូមិ​អោយ​ប្រាប់​សាច់​ញាតិ​មក​មើល​ច្បាស់ ក្រោយ​មក​ទើប​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ធ្វើ​ឯក​សារ​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ចំ​ណែ​កម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​ចាំ​មាន​ឯក​សារ​ម៉ូតូ​គ្រប់​ប្រគល់​អោយ​វិញ ៕​ បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *