


ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយកើតឡើងមួយបន្ទាប់ពីមានជនមិនស្គាល់មុខមួយក្រុមជិះរថយន្តពីគ្រឿងមិនចាំម៉ាកមកឈប់នៅចំណុចមុខផ្ទះលីហួ វេលុយ ផ្ទះលេខ៨៥ ផ្លូវ៥៩២ក្នុងសង្កាត់បឹងកក់២ ខណទួលគោគ រួចដកអាវុធបាញ់បីគ្រាប់រួចនាំគ្នាឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១និង៣០នាទីយប់រំអាធ្រាត្រឈានចូលថ្ងៃ១១កើតខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ។
តាមការបញ្ជាក់ពីបុរសម្នាក់ដែលឃើញហេតុនេះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងបំរុងបត់ចូលផ្ទះខណះពេលនោះរូបគាត់ក៍ឃើញបុរសមួយក្រុមបើករថយន្តពីគ្រឿងមិនចាំម៉ាកឈប់នៅចំណុចកើតហេតុខាងលើមិនជាយ៉ាងមិចនោះស្រាប់បុរសម្នាក់ក្នុងចំណោមជាច្រើននាក់បានដកអាវុធបាញ់បីគ្រាប់ធ្វើឲ្យរូបគាត់ភយ័បានជិះម៉ូតូឡប់ក្រោយវិញចំណែកជនមិនស្គាល់មុខមួយក្រុមនោះ បាននាំគ្នាបើករថយន្តបន្តដំណើរទៅមុខបាត់ស្រមោលបន្សល់សំបកគ្រាប់ នៅនិងកន្លែងហេតុចំនួនបីគ្រាប់។
ក្រោយកើតសមត្ថកិចមូលដ្ឋានបានចុះមកដល់និងបានពិនិត្យនៅនិងកន្លែងកើតហេតុពិតជាមានករណីផ្ទុះអាវុធបីគ្រាប់ពិតប្រាដកមែនទើបសមត្ថកិច្ចប្រមូលយកសំបកគ្រាប់ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់២ដើម្បីស្រាវជ្រាយបន្ត៕សិរសា