


ភ្នំពេញ៖ មនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្ញាមៗខណះកំពុងជិះម៉ូតូស្របគ្នាហើយត្រូវរថយន្តកូរ៉េបើកបុក កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃ១១កើតខែបុស្ស នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៧ នៅមុខហាង ទីក្រុងអង្គរ តាមបណ្តោយផ្លូវលេខ១៥០កែងផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក២ ខណ្ឌទួលគោក រាជធានីភ្នំពេញេ ភ្លាមនោះរថយន្តបង្កបានបើកគេចខ្លួនរហូតដល់មុខស្ថានីយ៍អាសុីអាគ្នេយ៍ទើបប្រជាពលរដ្ឋដេញចាប់បានចំណែកម្ចាស់រត់គេចខ្លួនបាត់។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូ២គ្រឿងដោយមានម៉ាកហុងដាឌ្រីម សង់ស៊េរីឆ្នាំ២០១០ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CV0179 ជិះដោយយុវជន២នាក់ និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សង់ ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1H 5507 ជិះដោយយុវជន២នាក់ធ្វើដំណើរស្របគ្នាតាមបណ្តោយផ្លូវលេខ២៦១ក្នុងទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉មួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥០ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដោយមិនបន្ថយល្បឿនក៏ជ្រុលបុលម៉ូតូទាំង២គ្រឿងតែម្តងបណ្តាលអោយរងរបួស៤នាក់ចំណែកម៉ូតូរងកាខូចខាតយ៉ាងដំណំ។
ភ្លាមនោះរថយន្តបង្កបានបើកគេចខ្លួនរហូតដល់មុខស្ថានីយ៍អាសុីអាគ្នេយ៍ក៏ត្រូវប្រជាពលរដ្ឋដេញចាប់បានចំណែកម្ចាស់រថយន្តបានគេចខ្លួនបាត់ ។ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះធ្វើកាវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋនគរបាលខណ្ឌទួលគោករងចាំដោះស្រាយពេលក្រោយ៕សិរសា