


ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ នៃអធិការខណ្ឌពោធិ៍សែនជ័យបានចេញល្បាត ក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏ប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងចេញពីកន្លែងគួរឲសង្ស័យ គ្មានភ្លើងក្រោយ ក៏ហៅឃាត់ធ្វើកាសាកសួ កាលពីវេលាម៉ោង៣និង០០នាទីទៀបភ្លឺ ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១មានឈ្មោះ សុខ ឧត្តម ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅឃុំអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលមានមុខរបរ អ្នករត់តុ។
ជនសង្ស័យទី២មានឈ្មោះ ខេន ម៉ៅ ភេទប្រុសអាយុ១៧ឆ្នាំ មានទីលំនៅភូមិ អណ្តូងប្រាំមួយ សង្កាត់គោករកា ខណ្ឌព្រែកព្នៅមុខរបររើសអេតចាយ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចស្រាប់តែឃើញជនសង្ស័យ២នាក់ដោយមានកាសង្ស័យសមទត្ថកិច្ចបានជិះដេញតាមពីក្រោយ កាក់អោយឈប់ដើម្បីត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យបានបន្ថែមល្បឿនរត់គេច តាមផ្លូវភូមិចំការឪឡឹក២ ឡើងតាមផ្លូវសហព័ន្ធរ៉ុស្សី រហូតដល់ផ្លូវជាតិ៤ មុខផ្សារជម្ពូវ័ន ជនសង្ស័យបានជិះបុកដុំថ្ម បណ្តាលឲដួល រលាត់ដៃជើង ហើយជនសង្ស័យបានងើបរត់ ដោយកម្លាំងសមត្ថកិច្ចតាមស្វែងរកឃើញជនសង្ស័យនៅម្តុំក្បែងផ្សារឯករាជ្យ២ ក៏ឃាត់បានជនសង្ស័យទាំង២នាក់រួមនិងម៉ូតូ មួយគ្រឿងម៉ាក ស្ស៊ុយស៊ីគីឡេត ពណ៍ក្រហមលាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1 CO-9504 យកមកសាកសួរនាំនៅប៉ុស្តិ៍នគរបាលកាកាបទី២តែម្តង។
ក្រោយសមត្ថកិច្ចយើងសួរនាំ ជនសង្ស័យបានសារភាពថាខ្លួន ពិតជាបានប្រើប្រាស់គ្រឿងពិតមែន ក្រោយមកសមត្ថកិច្ចយើងបានធ្វើតេស្តទឹកនោមឃើញថា៖មានភាពវិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកសាងសុំណុំរឿងបញ្ចូនទៅឲផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការខណ្ឌពោធិ៍សែនជ័យដើម្បីអនុវត្តបន្តតាមនិតិវិធីច្បាប់៕ សិរសា